អំពី សំឡេងទីក្រុង

សំឡេងទីក្រុងជាអ្វី?

សំឡេងទីក្រុង ជាផែនទីមូលដ្ឋានមួយដែលបង្ហាញពីការអភិវឌ្ឍនៅតំបន់ទីក្រុងដែលអនុញ្ញាតឲ្យ អ្នកទាំងអស់គ្នាចូលរួមចែករំលែកព៌ត៌មានផ្សេង។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានទស្សនៈគំនិតផ្សេងៗគ្នា ហើយ សំឡេងទីក្រុងជាកន្លែងមួយដែលប្រមូលផ្តុំមនុស្សឲ្យមក ធ្វើការចែករំលែកព័ត៌មានទាំងនោះបាន។ សំឡេងទីក្រុង ជាប្រភពនៃព័ត៍មាន ហើយក៏ដូចជាទំព័រមួយ សម្រាប់ផ្សាភ្ជាប់កិច្ចអភិវឌ្ឍសង្គមផងដែរ។ ​អ្នកអាចស្វែងរកនៅទីនេះបាននូវព័ត៌មាន ព្រឹត្ដិការណ៍ បញ្ហា និងការអភិវឌ្ឍផ្សែងៗជាច្រើនទៀតនៅក្នុងទីក្រុង។

ដើម្បីអានព័ត៌មានបន្ថែមអំពីសម្លេងទីក្រុង សូមចូលទៅកាន់ ប្លុកដែលបានបញ្ចូលព័ត៌មាន (this blog post.)

តើនរណាជាអ្នកបង្កើត គេហៈទំព័រសំឡេងទីក្រុង?

សំឡេងទីក្រុងមិនមែនជាអង្គភាពមួយនោះទេ ប៉ុន្ដែវាពឹងផ្អែកទាំងស្រុងទៅលើការចូលរួម របស់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ។ ចំពោះការចូលរួមនោះគឺចាប់ផ្ដើមដោយគ្រាន់តែចុច យកប្រអប់ដែលមានពាក្យ ដាក់បញ្ជូលរបាយការណ៍ ដែលស្ថិតនៅផ្នែក ខាងលើខាងស្ដាំនៃទៅព័រដើមនៃគេហៈទំព័រសំឡេងទីក្រុង។

យើងមានក្រុមការងារដែលជាមនុស្សមានជំនឿជាក់ ស្វាហាប់ក្នុងការបំពេញការងារ ប្ដេជ្ញាចិត្តខ្ពស់និងមានភាពឈ្លាសវៃ ពួកគេបានធ្វើឲ្យសំឡេងទីក្រុងរហូតដល់ប្រែក្លាយជាសំឡេងពិតមួយ។ ហើយពួកគេមាន តួនាទីជាច្រើន ដូចជា ការផ្ទៀងផ្ទាត់របាយការណ៍ គ្រប់គ្រងតាមដានគេហៈទំព័រ បង្កើត និងធ្វើយុទ្ធនាការ បញ្ជូលព័ត៌មានថ្មីៗនៅលើប្លុក ​ស្រង់ព័ត៍មានពីប្រភពព័ត៌មានផ្សេងៗ ស្រង់ព័ត៌មានដែលពាក់ព័ន្ធនឹងទីក្រុងភ្នំពេញជាច្រើនទៀត និងការចូលរួមក្នុងកិច្ចការនានារបស់សហគមផងដែរ។ នោះជាអ្វីដែលអ្នកទាំងអស់គ្នា គួរតែអគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ដែលបានធ្វើឲ្យសំឡេងទីក្រុង អាចឲ្យអ្នកដែលរស់នៅទីក្រុងភ្នំពេញ មាន​ ឱកាសចែករំលែកព័ត៌មាននានា សម្រាប់ធ្វើការភិវឌ្ឍទីក្រុងរបស់ខ្លួន។

ក្រុមការងាររបស់យើងមានជំនាញច្រើនផ្សេងៗគ្នា ដូចជា សរសេរកម្មវិធី បង្កើតគេហៈទំព័រ បង្រៀន ថតរូប និង ជំនាញផ្សេងៗទៀតជាច្រើន​ ដែលជាសមត្ថភាពសំខាន់ៗរបស់ក្រុមការងារ។ សមាជិកក្រុមម្នាក់ៗមាន បទពិសោធន៍ និងការយល់ដឹងផ្ទាល់ខ្លួនអំពីទីក្រុងភ្នំពេញ ដែលវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ មានន័យថា យើងអាចទទួលបានការយល់ដឹងពីទិដ្ឋភាពផ្សេងៗនូវអ្វី ដែលកំពុងកើតឡើងនៅរាជធានីភ្នំពេញ កាន់តែទំលំទូលាយថែមទៀត។ ហើយចំណាប់អារម្មណ៍ផ្សេងៗរបស់ក្រុមការងារសំឡេងទីក្រុង គឺជាគំរូដ៏ល្អមួយរបស់ភាពចំរុះគ្នានៃទិដ្ឋភាពទីក្រុង។

គ្មានសមាជិកនៅក្នុងក្រុមណាម្នាក់មានជំនាញតែមួយនោះទេ ដូចជាទីក្រុងភ្នំពេញអញ្ចឹង ទីក្រុងភ្នំពេញមាន អត្ថន័យច្រើនយ៉ាងទៅតាមការយល់ឃើញរបស់មនុស្សផ្សេងៗគ្នា។

តើអ្នកចង់ចូលរួមជាមួយក្រុមការងារសំឡេងទីក្រុងឬទេ? វាជាការងាយស្រួលណាស់ ដោយគ្រាន់តែអ៊ីម៉ែលមក កាន់យើងតាមរយៈ info@urbanvoicecambodia.net

មិនអាចទាមទារសំណង៖ ព័ត៌មាន ទស្សនៈគំនិត និងខ្លឹមសាររបស់អ្នកនិពន្ធ ដែលចុះផ្សាយនៅលើគេហៈទំព័រសំឡេងទីក្រុងនេះ មិនមានការឆ្លុះបញ្ចាំងពីគោលនយោបាយទស្សនៈ យោបល់គាំទ្រដល់ស្ថាប័នណាមួយឡើយ។

យើងមិនទទួលខុសត្រូវលើបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយការប្រើប្រាស់ព័ត៌មាននៅក្នុងគេហៈទំព័រនេះ។ ដូច្នេះចំពោះការប្រើប្រាស់​​ គេហៈទំព័រនេះ អ្នកត្រូវព្រមទទួលយកនៅសេក្ដីបញ្ជាក់នេះថាអ្នកមិនអាចទាមទារសំណងអ្វីបានឡើយ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!