express-logo-or-hotnews

អុញ… ម្តុំស្ពានអាកាសថ្មើរជើង ម្តេចក្លាយជា​បែប​នេះ?

សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ សីហា នេះ ស្ថិតត្រង់ចំណុចផ្លូវឡើងទៅកាន់ស្ពានអាកាសថ្មើរជើង (មុខផ្សារជម្ពូវន្ត) កំពុងតែមានការកកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់ ខណៈដែលគេបានឃើញក្រុមអាជីវករច្រើននាក់ បានមកដាក់តាំងលក់ដូរអីវ៉ាន់របស់ខ្លួនយ៉ាងអនាធិបតេយ្យបំផុត ដែលមិនអាចឱ្យធ្វើដំណើរឆ្លងកាត់ទៅមកបាន ក្រោយពីគេដឹងថា ខាងគណៈកម្មការផ្សារ រួមទាំងសន្តិសុខ បើកដៃឱ្យ លក់ដូរមកនោះ ។

express-logo-for-hotnews

គួរបញ្ជាក់ថា ទីតាំងស្ពានអាកាសថ្មើរជើងនេះ គឺត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍន៍សាងសង់ឡើង ទុកសម្រាប់ឱ្យសិស្សានុសិស្សអាចដើរឆ្លងកាត់ទៅរៀនបានស្រួល ដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយ ដែលអាចកើតនឹងកើតមានឡើង។ ក៏ប៉ុន្តែពេលនេះ បែរជាគេនាំគ្នាមកដាក់តាំងលក់អីវ៉ាន់រកតែកន្លែងដើរគ្មានទៅវិញ ។ករណីនេះ បានធ្វើឱ្យអ្នកដំណើរនិងអាណាព្យាបាលសិស្សានុសិស្ស មានការប្រតិកម្មយ៉ាងខ្លាំងទៅលើអ្នកដែលបានអនុញ្ញាតឱ្យក្រុមអាជីវករទាំងនោះ មកលក់ដូរបែបនេះ ។

express-logo-for-hotnes

ជួបជាមួយកោះសន្តិភាពនាព្រឹកថ្ងៃដដែល ត្រូវសន្តិសុខម្នាក់បានឱ្យដឹងថា សូមកុំថតបង្ហោះរូបភាពអី គឺគ្រាន់តែអនុញ្ញាតឱ្យក្រុមអាជីវករទាំងនេះលក់ប៉ុន្មានថ្ងៃប៉ុណ្ណោះ សម្រាប់ថ្ងៃបុណ្យសែនក្បាលទឹក និងថ្ងៃបុណ្យភ្ជុំបិណ្ឌតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែពលរដ្ឋខ្លះក៏ប្រាប់កោះសន្តិភាពវិញដែរថា ការតាំងលក់នេះ កើតឡើងយូរមកហើយ និងជារៀងរាល់ថ្ងៃ ដែលមិនដឹងថា នឹងបញ្ចប់វានៅពេលណានោះទេ ។

ប្រភព ៖ កោះសន្តិភាព

express-logo-for-hotnews-jpg4

express-logo-for-hotnews-jpg3

express-logo-for-hotnews-jpg2

express-logo-for-hotnews-jpg1

 

Leave a Reply