9-6-017

ទិញផ្ទះបែបណាទើបចំណេញ?

ប្រភព ៖ Business-cambodia

ប្រាកដណាស់ការសម្រេចចិត្តប្រឡូកក្នុងជំនួញ គឺទាមទារភាពវ័យឆ្លាតមានគម្រោងវិធីសាស្រ្ត និងចំណេះដឹងទូលំទូលាយផ្នែកបរិបទទីផ្សារ និងយុទ្ធសាស្រ្ត ទើបជំនួញទាំងនោះសម្រេចបានជោគជ័យ។ ដោយឡែកក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ ជាក់ស្តែងគឺការទិញផ្ទះ។

លោក Tom O’sullivan នាយកគ្រប់គ្រងនៃគេហទំព័រព័ត៌មានអចលនទ្រព្យ Real Estate.com.kh បាននិយាយថា ការវិនិយោគទិញដូរផ្ទះសម្បែងអាចជួយឲ្យអ្នកវិនិយោគមានការធានានូវអនាគត ជីវភាពដ៏មានស្ថេរភាពមួយរបស់ពួកគេ ដែលមានទ្រព្យសំអាងជាគ្រឿងបង្គោល ឬជាមូលធនផ្ទាល់ខ្លួន ដោយហេតុថាពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងកំណើនប្រជាជនឥតឈប់ឈរ ដីធ្លី ផ្ទះសម្បែងកាន់តែមានតម្លៃថ្លៃ។

ដូចនេះតើអ្នកគួរទិញផ្ទះបែបណាទើបចំណេញ?  លោក Tom O’sullivan បាននិយាយថា ទិញផ្ទះដែលចំណេញគឺ៖

១. ទិញផ្ទះដែលគេកំពុងសាងសង់

អ្នកអាចសន្សំលុយបានជាច្រើន បើសិនជាមានលទ្ធភាពទិញផ្ទះ ឬសំណង់រួមណាមួយដែលកំពុងស្ថិតក្នុងដំណាក់កាលបុគគ្រឹះសាងសង់ ព្រោះជាការទិញដំបូងដៃហើយ មានតម្លៃធូរថ្លៃច្រើនជាងពេលគេសង់ហើយ។

ក្រុមហ៊ុនសំណង់ខ្លះមិនមានទុនគ្រប់គ្រាន់នឹងបញ្ចប់គម្រោងទេ ឬអាចថាចូលចូលចិត្តប្រើវិធីយកផ្ទះ(លក់បណ្តើរ សង់បណ្តើរ) ពពាយនាយលក់ផ្ទះ និងីឡូតិ៍របស់ខ្លួន ដើម្បីប្រមូលទុនមកសាងសង់បង្ហើយ ឬក៏ទិញទ្រព្យណាដែលយើងយល់ថាអ្នកលក់មានតម្រូវការហិរញ្ញវត្ថុខ្លាំង។

ក្នុងស្ថានភាពនេះ តម្លៃលក់ផ្ទះ ឬដីទាំងនោះ ស្ថិតក្នុងតម្លៃលក់ផ្ទះ ឬដីទាំងនោះ ស្ថិតក្នុងតម្លៃសមរម្យធូរថ្លៃដែលអាចឲ្យយើងចំណាយតិចជាងក្រោយការទិញសំណង់សង់ហើយ។

ប៉ុន្តែការទិញបែបនេះអាចជាការណ៍មួយដែលប្រថុយប្រថានដែរ ក្នុងការទិញសំណង់ដែលមិនទាន់ធ្វើហើយគ្រប់ជ្រុងជ្រោយ(អាចជាសំណង់ខ្យល់) ដែលនេះទាមទារឲ្យលោក អ្នកមានភាពពិតប្រាកដប្រជា តាមដានស៊ើបប្រវត្តិក្រុមហ៊ុនសំណង់ជាម្ចាស់ទ្រព្យទាំងនោះឲ្យបានហ្មត់ចត់ ថាមានប្រវត្តិបែបណា ធ្លាប់មានស្នាដៃសង់សំណង់លក់នៅទីណាខ្លះ តើគុណភាពសំណង់សមស្របតាមស្តង់ដារសុវត្ថិភាពដែរឬទេ ឬថាតើក្រុមហ៊ុននេះជាប់ពាក់ពន្ធ័នឹងជំនួញមិនត្រឹមត្រូវ ឬបំណុលកុនករ នាមួយដែរឬទេ។

២. ទិញផ្ទះទុកលក់ ឬជួយល ជាជាងទុកនៅ

ប្រភេទអចលនទ្រព្យដែលអាចទិញបានក៏ត្រូវមើលដែរ មុននឹងទិញ គុណភាពសំណង់យ៉ាងម៉េចដែរ ចំទីតាំងល្អ ឬអត់ មានលទ្ធិភាពលក់ចេញឬអត់ អាចនឹងដាក់ជួលបានដោយងាយស្រួលដែរឬទេ។

ត្រង់ចំណុចនេះចង់បានន័យថា កុំរំពឹងទិញផ្ទះតម្រូវចិត្តដែលខ្លួនឯងចង់នៅ (subjectivity)  ចូរពិចារណាថាគេហដ្ឋាន ឬដីធ្លីបែបណាដែលជាទីពេញនិយមរបស់មនុស្សផងទាំងពួង ( objectivity)។

ការធ្វើបែបនេះ ធានាសន្ទនីយភាព (Liquidity) នៃអចលនទ្រព្យដែលបានន័យថា ងាយលក់ចេញយកសាច់ប្រាក់ ដោយមិនជូរផ្អូម។

Leave a Reply