សម្លេងទីក្រុងជាអ្វី?
Posted On : មេសា, 28, 2013 | By សំឡេងទីក្រុង

ប្រសិនបើ​អ្នក​មិន​ធ្លាប់​ចូលមក​កាន់​ទំ​ព​រ័​នេះ​ទេ​អ្នក​ពិតជា​ឆ្ងល់​ថា​សម្លេង​ទីក្រុង​គឺជា​អ្វី​មិន​ខាន។ បើ ក្រឡេកមើល​គេហទំព័រ​នេះត្រួសៗអ្នកនឹង​ឃើញ​ពត៌មាន​រូបភាព​យុទ្ធនាការផ្សេងៗ និង​ជា​ទំព័រ​ដើម ដែល​ភ្ជាប់​ទៅនឹង​ទំព័រ​Facebookហើយ​និង​Twitter។ទាំងនេះហើយ​ដែលជា​តំបន់​បណ្តាញ​នៅលើ ទំព័រ នេះ។ ក៏ប៉ុន្ដែ​សំលេង​ទីក្រុង​ក៏មាន​ផែនទី និង​ប៊ូ​តុង​ដែលមាន​សរសេរថា​“Submit A Report”។ ហើយ​ប្រសិនបើ​អ្នក​នៅតែមាន​ការងឿងឆ្ងល់​ថា តើ​សំលេង​ទីក្រុង​ត្រូវបាន​បង្កើត​ក្នុង​គោលបំនង​អ្វី ហើយ​វា​និយាយ​អំពី​អ្វី ចូរ​បន្ត​ការអាន​អំពី​សម្លេង​ទីក្រុង​បន្តទៅទៀត។

និយាយ​អោយ​ខ្លី​ហើយ​ងាយ​យល់​សម្លេង​ទីក្រុង​គឺជា​ឧបករណ៍​សម្រាប់​យើងទាំងអស់គ្នា​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​ការចែករម្លែក​នូវ​ព័ត៌មាន​និង​ព្រឹ​ត្ត​ការណ៍ផ្សេងៗ តាមរយៈ​ផែនទី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ ណេ​ត។

តែបើ​យើង​បរិយាយ​អោយ​វែងឆ្ងាយ​គឺថា​សម្លេង​ទីក្រុង​គឺជា​គេហទំព័រ​Crowdmappingដំបូង​គេ​បង្អស់​នៅ​ទីក្រុង​ភ្នំពេញ​និង​ប្រ​ទស​កម្ពុជា។យើង​បានអោយ​ប្រជាជន(អ្នក​ទាំងអស់គ្នា!)ផ្ដល់​ពត៌មាន ដែល​យើង​ប្រមូល​យកមក​ផ្ទៀងផ្ទាត់​រៀបចំ​ដាក់ បញ្ចូល​ទៅក្នុង​សម្ព័ន្ធ​ក្រាហ្វិក​នៅក្នុង​កុំព្យូទ័រ​ដ៏​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដែល​យើង​ហៅថា ផែនទី។ ផែនទី​នេះ​បានផ្ដល់​នូវ​របៀប​សាមញ្ញ​មួយ​ដើម្បីអោយ​យើង​យល់ច្បាស់​ពី​រូបភាព​នៃ​ទិន្ន័យ ដែល​យើង បាន​ប្រមូលយក និង​ទំនាក់ទំនង​របស់​វា​ជាមួយនឹង​ទីក្រុង​ភ្នំពេញ។

ឧ​ទា​ហរ​ណ៏៖ នៅតាម​ផ្លូវ​ដែល​អ្នក​ទៅធ្វើ​ការ​មាន​គ្រលុក​ដែល​ធ្វើអោយ​ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​អ្នក​នៅតែ​បន្ដធ្វើ​ដំណើរ​កាត់​ផ្លូវ​នោះ ហើយ​វា​ពិតជា​ធ្វើអោយ​យាន្ដ​ជំនិះ​របស់​អ្នកមាន​បញ្ហា។ គ្រលុក​បែបនេះ​គឺមាន​អស់​រយៈពេល​ជាច្រើន​ខែ ដោយ​គ្មាន​ន​ណារ​ម្នា​ក់បាន​ជួសជុល​ផ្លូវ​បែបនេះ ឡើយ។ នៅពេលដែល​អ្នក​ដាក់រ​បាយ​ការណ៍​នោះមក​គេហទំព័រ​សម្លេង​ទីក្រុង ដោយ​បញ្ជាក់​អំពី ទីតាំង​នៃ​ផ្លូវ​ដែលមាន​គ្រលុក​នោះ​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​រូបភាព​របស់​គំហុគ​នោះ(បើសិនជា​អាច) នោះ​សម្លេង​ទីក្រុង​នឹងដាក់​ទីតាំង​ដែលមាន​គ្រលុក​នោះ​នៅលើ​ផែនទី ដូច្នេះហើយ​ការដាក់បញ្ចូល ទៅក្នុង​ផែនទី​នេះ​វា​ជាការ​បង្ហាញអោយឃើញ​ពី​តំរូវការ​ចាំបាច់​អោយ​អជ្ញាធរ​ធ្វើការ​ជួសជុល និង​ដោះ ស្រាយ​បញ្ហា​នេះ។ក៏​ដូចគ្នា​ចំពោះ​បញ្ហា​ទឹកជំនន់​ផងដែរ​ប្រសិនបើ​មានការ​លិច​ផ្លូវ​រាល់ពេល ដែលមាន ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​មានន័យថា​ប្រព​ន្ធ័​លូបង្ហូរទឹក​នៅ​តំបន់​នោះ​មាន​បញ្ហា​ហើយ។ដូច្នេះ​ពេលណា​ដែល មាន​ភ្លៀង​ធ្លាក់​ហើយ​មានទឹក​លិច​ផ្លូវ​នោះ ចូរ​ថត​យក​រូបភាព​ទឹក​លិច​ផ្លូវ​នោះ​ហើយ​បញ្ចូលមក គេហទំព័រ​សម្លេង​ទីក្រុង​ដោយ​ភ្ជាប់​ជាមួយនឹង​របាយការណ៍​ផង។ ជាមួយ​របាយការណ៍រ​បស់​អ្នក​បូករួម ជាមួយនិង​របាយការណ៍​របស់​អ្នកដទៃ​ផ្សេងទៀត​ដាក់បញ្ចូល​គ្នា​ទៅក្នុង​ផែនទី​ដែលមាន ងាយស្រួល ប្រើ​យើង​អាច​ស្នើរ​សុំអោយ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​នូវ​បញ្ហា​នេះ​បាន។ គឺ​វា​ងាយស្រួល​បែប នេះឯង៕ប៉ុន្ដែ​យើង​មិន​ត្រឹមតែ​ចាប់អារម្មណ៍​តែ​ចំពោះ​បញ្ហា​ផ្លូវ​ខូច​និង​ទឹក​លិច​ផ្លូវ​ប៉ុណ្ណោះ​ទេ គឺ​យើង ចាប់អារម្មណ៍​ទៅលើ​គ្រប់​បញ្ហា​ទាំងអស់​ដែល​កើតមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ! ជាមួយនឹង​ពត៌មាន​ទាំង អស់​ស្តីអំពី​ទីក្រុង​យើង​អាច​ប្រើប្រាស់​សម្លេង ទីក្រុង​ជា​ប្រភព​នៃ​ពត៌មាន​សម្រាប់​ការចូលរួម​ក្នុងសង្គម ជា​ឧបករណ៍​សម្រាប់​ការវិភាគផ្សេងៗការធ្វើ​ផែនទី និង​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​សហគមន៍ ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ។សម្លេង​ទីក្រុង​គឺ​សម្រាប់​មនុស្ស​គ្រប់រូប ហើយ​មនុស្ស​គ្រប់រូប​បង្កើតបាន ជា​សម្លេង​ទីក្រុង។តាមរយៈ​គេហទំព័រ​នេះ​អ្នក​ទាំងអស់គ្នា​រៀបរាប់​ពី​បញ្ហា​ព្រឹ​ត្ដ​ការណ៍​ឬក៏​ទីតាំង​ណា មួយ​ដែលមាន​សារៈសំខាន់។ ការចូលរួមចំណែក​ជាមួយ​សម្លេង​ទីក្រុង​មាន​លក្ខណៈ​ងាយស្រួល ណាស់ គឺ​ដោយ​គ្រាន់តែ​អ្នកផ្ដល់​ជា​របាយការណ៍​ទាក់ទង​ទៅនឹង​ទឹកជំនន់​លិច​ផ្លូវ  ការស្ទះ​ចរាចរណ៍ កន្លែង​សម្រាប់​លេង​កីឡារ​និង​គម្រោង​អចលនទ្រព្យថ្មីៗ បង្កើត​ផែនទី​ទាក់ទង​តាមរយៈ​ស្រទាប់​នៃ ប្រភេទ​ពត៌មានខុសៗគ្នា ការស្វែងរក​ទំព័រ​ដែល​ពណ៌នា​ពីរ​បា​យ​ការណ៍​និង​ស្ថិតិ​ដើម្បី​ស្វែង​ពត៌មាន​បន្ថែម​ឬ​ការផ្ដល់​ជា​មតិ​ទៅលើ​រូបថត​និង​អ្វីដែល​យើង​បានដាក់។ប្រសិនបើ​អ្នករក មិនឃើញ​នូវ​ប្រភេទ ពត៌មាន​ដែល​អ្នក​ចង់​ពិតជា​ចង់បាន​ចូរ​ផ្ញើ​ជា​អ៊ី​ម៉ែ​ល​មកកាន់​យើង​តាមរយៈ admin@urbanvoicecambodia.net

ទីក្រុង​ភ្នំពេញ​កំពុងតែ​មានការ​អភិវឌ្ឍ​ដ៏​គួរអោយ​បារម្ភ​ហើយ​បើ​គ្មាន​ការសហការ​រួមគ្នា​នោះទេ​នោះ​វា​ក៏​មិនអាច​បន្ដរ​ការអភិវឌ្ឍ​អោយ​រលូន​បានដែរ។ សម្លេង​ទីក្រុង​គឺជា​ធនធាន​សម្រាប់​ប្រជាពលរដ្ឋ​ដែល រស់នៅក្នុង​ទីក្រុង​ភ្នំពេញ(គឺជា​រូបអ្នក​ទាំងអស់គ្នា)ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ដោយ​ធ្វើអោយ យោបល់​របស់​ពួកគេ(គឺ​របស់​អ្នក​ទាំងអស់គ្នា)បានលឺ​សុះសាយ​ទៅកាន់​សាធារណជន។ តាមរយៈ​ការ ប្រើប្រាស់​ទិន្នន័យ​បើកទូលាយ​ហៅថា​Crowdsourcing និង​CrowdMappingសម្លេង​ទីក្រុង​អាច​តាម ដាន​និង​មើលឃើញ​បណ្តា​ផល​ប្រ​យោ​ជ​ន៏ផ្សេងៗជាច្រើន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង ទីក្រុង ភ្នំពេញ។ យ៉ាងណាក៏ដោយ​សម្លេង​ទីក្រុង​មាន​អត្ថន័យ​លើសពី​របាយការណ៍​ស្តីអំពី​នគរូបនីយកម្ម ផែនទី​និង​ទីក្រុង។ សំលេង​ទីក្រុង​គឺ​និយាយ​អំពី​ការបង្កើត​ការសន្ទនា​ជាមួយនឹង​អ្នក​ដែល​រស់នៅ​និង ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ការចូលរួម​ធ្វើ​កិច្ចការ​សង្គម​និង​ការចូលរួម​ពី​សហគមន៍​គឺ​មិន​ត្រឹមតែ​បង់ពន្ធ​ឬក៏​បោះឆ្នោត​ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​ដែល​យើង​ជួយ​ដោះស្រាយ​នូវ​ការផ្លាស់ប្តូរ​របស់​ទីក្រុង​ទាំង ឡាយ​ណា​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ ក្រៅពីនោះ​យើង​គឺជា​អ្នក​ដែល​បាន ប្រើ ប្រាស់​ផ្លូវ ជា​អ្នក​ដែល​ប្រកប​អាជីវកម្មផ្សេងៗ ជូនកូនៗទៅ​សាលារៀន ទៅធ្វើ​ការងារ ធ្វើដំណើរ​កំសាន្ដ រស់នៅ និង​ស្លាប់​នៅទីនេះ​ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​កើតឡើង​ក្នុង​ទីក្រុង​ភ្នំពេញ នោះ​វា​ក៏​កើតឡើង ចំពោះ​យើង ហើយ​វា​ក៏​កើតឡើង​ចំពោះ​អ្នក​ដែរ។

វា​មិនមែនជា​គំនិត​ថ្មី​នោះទេ។ មាន​ទីក្រុង​ជាច្រើន​ព្រមទាំង​ប្រជាពលរដ្ឋ​បាន​ផ្ដូ​ច ផ្ដើម​បង្កើត​ទីក្រុង ដែល​ស្អាត​មាន​សណ្តាប់ធ្នាប់​ទាន់សម័យ​និង​ឆ្លើយតប​តំរូវការ​របស់​ប្រជាពលរដ្ឋ​ឡើង។ ទីក្រុង​មួយ ចំនួន​មាន​រនាំង​ខ័​ណ្ឌ​ផ្លូវ​ដើម្បី​តាមដាន​និង​ដោះស្រាយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍។ រីឯ​ទីក្រុង   ផ្សេងទៀត​ដូចជា San Jose, California, Chicago, Illinois, and Washington D.Cបាន ប្រើប្រាស់​នូវ​គម្រោង​មួយ​ដែលមាន​ឈ្មោះថា SeeClickFix

SeeClickFixគឺជា​អ្វីដែល​សម្លេង​ទីក្រុង​ប្រាថ្នា​ចង់បាន។ ការងារ​របស់​ពួកគេ​ដែល​ធ្វើការ​ជា​ដៃគូ​ជាមួយ នឹង​រដ្ឋាភិបាល​ប្រចាំ​តំបន់​នៅ​ទីក្រុងផ្សេងៗ គឺមាន​លក្ខណៈ​ដូចជា​ការងារ​របស់​ស​ម្លេ​ង​ទីក្រុង​ដូច្នោះ ដែរ​ពីព្រោះ​ពួកគេ​ក៏​ធ្វើការ​ប្រមូល​របាយការណ៍ អំពី​បញ្ហា​នានា​ដែល​កើតឡើង​នៅក្នុង​ទីក្រុង​ដែរ។ លក្ខណៈ​ដែល​ខុសគ្នា​ពី​សំលេង​ទីក្រុង គឺ​សាលាក្រុង​របស់​ពួកគេ​បាន​ចាត់វិធានការ​ទៅលើ​បញ្ហា​នានា ដែល​គេ​បាន​រាយការណ៍​ទៅ SeeClickFix។ ពត៌មាន​នេះ​ត្រូវបាន​គេ​ប្រមូល​ដើម្បី​ជួយ​ដល់ទី​ក្រុង​ដើម្បី បំពេញ​កាតព្វកិច្ច​រប​ស់​ពួកគេ​ក៏ប៉ុន្តែ​វា​ធ្វើទៅ បាន​ក៏​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ធ្វើការ នៅ​ទីក្រុង​ទាំង​នោះបាន​យល់ដឹង​ជាស្រេច​អំពី​បញ្ហា​ដែល​កើតមាន។ ថ្ងៃមួយ​យើង​ក៏​សង្ឃឹម​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​ស្តាប់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​តាមរយៈ​សម្លេង​ទីក្រុង​ផងដែរ។

SeeClickFixគឺជា​ការធ្វើ​ឡើងវិញ​នូវ​គំរោង​ដើម​របស់​crowdsourcingនិង​crowdmapping។ ក៏ប៉ុន្តែ​គំនិត ផ្តួចផ្តើម​បង្កើត​ទិន្នន័យ​បើកទូលាយ​ផ្សេងទៀត បានចាប់ផ្តើម​យក​បញ្ហាផ្សេងៗចាប់ពី​បញ្ហា​ការបោះ ឆ្នោត​នៅក្នុង​ប្រទេស​Bulgaraដោយ​ប្រើប្រាស់​គេហទំព័រ “For Fair Elections”,មក​បញ្ហា​អំពើ​ហឹ​ង្សា នៅក្នុង​អាហ្វ្រិក​ខាងត្បូង​ដោយ​ប្រើប្រាស់​គេហទំព័រ “Lenasia CrimeAlert”,របប​អាហារ​នៅក្នុង​រដ្ឋ Marylandនៅ​សហរដ្ឋ​អា​មេ​រិច​ដោយ​ប្រើប្រាស់​គេហទំព័រ​“Maryland Food Systems Map”,ដើម្បី​បង្ករ ភាពសប្បាយ​រីករាយ​នៅ​រដ្ឋ​Californiaសហរដ្ឋ​អា​មេ​រិច​ដោយ​ប្រើប្រាស់​”AzetCast”, ហើយ​និង​បញ្ហា ធម្មជាតិ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​ប្រើប្រាស់​គេហទំព័រ​ផែនទី​បរិស្ថាន Enviro Map  ,ការអភិវឌ្ឍ​ថ្មី នៅក្នុង​ទ្វីបអាហ្វ្រិក​ដោយ​ប្រើប្រាស់​គេហទំព័រ​“Women’s Tech Organisationsin Africa” ។ អ្វីៗក៏​អាច យកមក​ធ្វើជា​ផែនទី​បានដែរ៖ កម្មវិធី​បង្ហាញ​ដ៏​ពេញនិយម​មួយ​នៅ​សហរដ្ឋ​អា​មេ​រិច​ដែលមាន​ចំណង ជើង​ថា “ This American Lifeតាមរយៈ​ភាគ​ទី១១០ដែលមាន​ចំណងជើង​ថា​ការធ្វើ​ផែនទី Episode 110: Mappingរបស់​កម្មវិធី​ផ្សាយ​តាម​វិទ្យុ​និង​Podcast បាន​បង្ហាញថា​ការអះអាង​នេះ​គឺជា​ការពិត។ គេហទំព័រ​ដែល​បានលើកឡើង​ខាងលើ​មួយចំនួន បាន​ប្រើប្រាស់​គេហទំព័រ​កម្មវិធី​Ushahidiដែលជា វេទិការ​បច្ចេកវិទ្យា​ដូចគ្នា​ទៅនឹង​អ្វីដែល​សម្លេង​ទីក្រុង​កំពុងតែ​ប្រើប្រាស់​ដែរ រីឯ​មួយចំនួនទៀត​បាន ប្រើប្រាស់​កម្មវិធី​ផ្សេង។

ការផ្លាស់ប្តូរ​ពិតប្រាកដ​និង​ហេតុផល​នៅ​ពីក្រោយ​ការផ្តួចផ្តើម​បែបនេះ គឺថា​ដោយ​ការដាក់​ពត៌មាន​នេះ ទៅក្នុង​កណ្ដាប់ដៃ​របស់​សាធារណៈជន-កណ្តាប់ដៃ​របស់​អ្នក- ហើយ​សម្លេង​ទីក្រុង​អាចធ្វើ​អ្វីមួយ​អំពី បញ្ហាផ្សេងៗដែល​ប៉ះពាល់​ដល់​ជីវិត​របស់​យើង។ ការចែករំលែក​ពត៌មាន​ពី​របាយការណ៍​ពី​ការ​រាយ ការណ៍​ស្តីអំពី​ការ​ដាច់​ចរន្ដ​អគ្គីសនី​អំពី​ស្ថានភាព​ផ្លូវ អំពី​ការខ្វះខាត​ទឹក​ប្រើប្រាស់​អាចជួយ​លើកកម្ពស់ ការអនុវត្តន៍​ដ៏​ប្រសើរ​បំផុត​និង​ធ្វើអោយ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​នៅពេលដែល​មានការ ចូលរួម​ពី រដ្ឋាភិបាល​ក្នុងការ​ផ្តួចផ្តើម​បែបនេះ។ដូច្នេះហើយ​តើ​គ្រប់គ្នា​ចាំ​អី​ទៀត (ចាំ​អង្កាល?)សូម​ផ្ញើ​ររ បាយ​កាណ៍​មកកាន់​យើងខ្ញុំ​មក!

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!