18-5-030

ចង់​ជិះ​កង់លំនឹងចល័ត​ស្វ័យប្រវត្តិ(BALANCE WHEEL) មាននៅ​រមណីយដ្ឋាន​វត្ត​ភ្នំ

ប្រភព ៖ អង្រុត

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី១៨ ឧសភា ២០១៧នេះថា ដោយមានសំណូមពរពីបងប្អូន និងភ្ញៀវទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ balance wheel ដាក់បម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជិះកម្សាន្តទស្សនាក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ ។

សូមបញ្ជាក់ថា balance wheel គឺជាប្រភេទទោចក្រយានចល័ត, ដែលមានតុល្យភាពលំនឹងដើរដោយថាមពលថ្មរសាក ជាធម្មតាវាមានកង់ស្វ័យប្រវត្តិ២ ទន្ទឹមគ្នា អ្នកជិះកង់ត្រូវឈរកាន់ចង្កូត ។ ទោះជាយ៉ាងណា លោកសាំ ពិសិដ្ឋ នៅមិនទាន់បានបញ្ជាក់នៅឡើយទេថា ការជិះ balance wheel លេងកម្សាន្តក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំនេះ ត្រូវគិតថ្លៃសេវា ឫមួយក៏ឥតគិតថ្លៃ នោះទេ ៕

18-5-031

Leave a Reply