សកម្មភាពក្រុមអ្នកស្ម័គ្រចិត្តសម្អាតទីក្រុងនៅផ្សារកណ្តាល
Posted On : តុលា, 16, 2013 | By សំឡេងទីក្រុង

កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៣ក្រុមការងារសម្លេងទីក្រុងបាន ធ្វើសកម្មភាពស្ម័គ្ររើសសំរាមនៅម្ដុំផ្សារ កណ្ដាលនៅលើផ្លូវលេខ១៥៤ និង ផ្លូវលេខ១៣ ដែលចាប់ផ្ដើមពីផ្លូវ១៥៤ខាងក្រោយវត្ដឧណ្ណាឡោម ដល់ ផ្លូវ១០៨ជាប់ផ្សាររាត្រី។

នៅក្នុងសកម្មភាពស្ម័គចិត្ដសំអាតទីក្រុង ដែលរៀបចំដោយក្រុមការងារសម្លេងទីក្រុង នេះគឺចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ ហើយមានអ្នកចូលរួម២៧នាក់ ដែលជានិស្សិតនឹងប្រជាជនមកពីសហគម។

មុននឹងចាប់ផ្តើមធើ្វដំណើទៅកាន់កន្លែងសំអាតទីក្រុង លោក មី សុវណ្ណ ប្រធានគម្រោងសម្លេងទីក្រុងបាន ធ្វើបទបង្ហាញអំពីសម្លេងទីក្រុង សកម្មភាពថ្មីៗរបស់ម្លេងទីក្រុង របៀបដាក់របាយការណ៍ ចូលទៅក្នុងគេហទំព័រសម្លេងទីក្រុង និងសកម្មភាពកិច្ចការប្រជុំប្រចាំខែ​ ទៅដល់អ្នកដែលចូលរួម។

Task Force Meeting

ក្នុងសម្មភាពរើសសំរាមនេះ អ្នកចូលរួមបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ របស់ពួកគេដែលបានចូលរួម សម្លេងទីក្រុងក្នុងការងារសង្គម ហើយពួកគេសង្ឃឹមថានឹងមាន ឱកាសចូលរួមជាមួយនឹង ក្រុមការងារសម្លេងទីក្រុងជាបន្ដទៀតនាពេលអនាគត។

a volunteer group cleans the City

rubbish collecting

rubbish collecting activities

picking rubbish

លើសពីនេះទៅទៀត ពួកគេបានបង្ហាញទឹកចិត្ដស្រលាញ់ដល់ទីក្រុងភ្នំពេញ ហើយក៍ចង់ធ្វើជា គំរូដល់ប្រជាពលរដ្ឋទាំអស់ អោយចេះរក្សាអនាម័យនឹងបរិស្ថានរបស់ទីក្រុង ដែលគេរស់នៅផងដែរ។ នៅវេលាម៉ោងប្រមាណជា១១ថ្ងៃត្រង់ ក្រុមការងារស្ម័គចិត្ដរបស់ សម្លេងទីក្រុង បានបញ្ចប់សកម្មភាពរើស សំរាមយ៉ាងជោគជ័យនឹងធ្វើដំណើរ យ៉ាងសប្បាយរីករាយមកកាន់ ការិយាល័យរបស់សម្លេងទីក្រុងវិញ។

សម្លេងទីក្រុងសូមអំពាវនាវដែល សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា បើសិនជាអស់ លោកអ្នកមានចំណាប់ អារម្មណ៍ចង់ចួលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍទីក្រុងភ្នំពេញ ដូច្នេះលោកអ្នកអាចធ្វើការទំនាក់ទំនង មកកាន់យើង តាមរយៈ អ៊ីម៉ែល៖ admin@urbanvoicecambodia.net​​ ដោយភ្ជាប់មក ជាមកមួយនូវ លេខទូរស័ព្ទ ដែលសហការីរបស់យើងនឹង ផ្តល់ដំណឹងជូននៅពេលកិច្ចប្រជុំ (Task Force) នៅខែក្រោយ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច ចូលទៅកាន់គេហទំព័រជាផ្លូវការ របស់សម្លេងទីក្រុងwww.urbanvoicecambodia.net

ដោយក្តីគោរពរាប់អាន

ក្រុមការងារសម្លេងទីក្រុង

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!