ទស្សនៈកិច្ចសិក្សាទៅកាន់សហគមន៍ថ្មគោល ជាមួយក្រុមការងារសំឡេងទីក្រុង
Posted On : មិនា, 11, 2015 | By សំឡេងទីក្រុង

កាលពីឆ្នាំ២០១៤កន្លងមក ក្រុមការងារសំឡេងទីក្រុងធ្លាប់បានរៀបចំនូវកម្មវិធីជាច្រើនដូចជា សកម្មភាពស្ម័គ្រចិត្ដចូលរួមការងារសង្គម ដូចជាការរើសសំរាមនៅក្នុងទីក្រុងនិង​ ដំណើរទស្សនកិច្ចទៅកាន់ សហគមន៍ក្រីក្រ តំបន់ប្រវត្តិសាស្រ្តនានា ក្នុងទីក្រុងភ្នំពេញ  ដោយមានការចូលរួមពីសិស្ស និស្សិត រួមជាមួយ និងប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញផងដែរ។

នៅ ថ្ងៃទី២៩ ខែមិនា ​ឆ្នាំ ២០១៥ ខាងមុខនេះ ក្រុមការងារ សំឡេងទីក្រុង នឹងធ្វើទស្សនកិច្ចសិក្សា ទៅកាន់សហគមន៍ក្រីក្រមួយ គឺសហគមន៍ថ្មគោល ដែលស្ថិតនៅភូមិថ្មគោល ១ សង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សហគមន៍ថ្មគោលសព្វថ្ងៃមាន គ្រួសារចំនួន ២៣០ គ្រួសារកំពុងស្នាក់នៅ និងកំពុងជួបប្រទះបញ្ហាមួយចំនួនដូចជា បញ្ហាទឹកជំនន់ បញ្ហាលំនៅ

ដ្ឋាន និងការរស់នៅ និង ជាពិសេសបញ្ហាបណ្តេញចេញ។​

គោលបំណង ទសន្សកិច្ចសិក្សាទៅកាន់សហគមន៍ថ្មគោលរបស់ របស់ក្រុមការងារសំឡេងទីក្រុងគឺ ចង់អោយសិស្សនិស្សិត និង ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ធ្វើការស្វែងយល់ និង សិក្សាឲ្យកាន់តែច្បាស់ អំពីសហគមន៍ថ្មគោល ដែលមានដូចជា ផលលំបាករបស់សហគមន៍ដែលកំពុងជួបប្រទះ ស្ថានភាពរស់នៅ និង ការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ។​ ហើយក្រុមការងារសំឡេងទីក្រុង និងអនុញ្ញាតិអោយសិស្ស និសិ្សតទាំងអស់ធ្វើការកត់ត្រាព័ត៌មាន ថតរូបផ្សេងៗនៅទីនោះ និងអោយពួកគេផ្ដល់ជា មតិយោបល់ ផ្សេងៗអំពី អ្វីដែលពួកគេបានឃើញ និងសិក្សាពីសហគមន៍ក្រីក្រមួយនេះ ដើម្បីទុកជាបទពិសោធន៍ក្នុងការចូលរួមសកម្មភាពសង្គម។

ការចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយសំឡេងទីក្រុងគឺពុំមានគិតថ្លៃនោះទេ។ ដើម្បីផ្តល់ជាការលើកទឹកចិត្ត អ្នកដែលចូលរួមទាំងអស់នឹងទទូលបាន អាវយឺត ប៊ិច សៀវភៅ សម្រាប់ កត់ត្រា រួមជាការទទួលទានអាហារថ្ងៃត្រង់ជាមួយ និងក្រុមការងារសំឡេងទីក្រុងផងដែរ។

ប្រសិនបើលោកអ្នកចង់ចូលរួមដំណើរទស្សនកិច្ចសិក្សារនេះជាមួយសំឡេងទីក្រុងកម្ពុជា សូមប្រញាប់ចុះឈ្មោះ ព្រោះកន្លែងមានកំណត់!

សំឡេងទីក្រុង!

សំឡេងទីក្រុង!