8-5-001

យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ​ធំ​ៗ ត្រូវ​នៅ​ក្រៅ​ក្រុង

ប្រភព ៖ អង្រុត

លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាផ្ទាល់ម៉ាត់របស់លោកថា ឲ្យយានដ្ឋានជួសជុលរថយន្ត និងឃ្លាំងស្តុកទំនិញធំៗ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវចេញទៅនៅក្រៅក្រុងវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឫការបំផ្លាញផ្លូវសាធារណៈ ដោយសារតែរថយន្តកុងតឺន័រធំៗ បានដឹកទំនិញទាំងនោះ ចូលក្នុងឃ្លាំងរបស់ខ្លួន ។ ការលើកឡើងនេះ ក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ នៅចំណុចរង្វង់មូលព្រំប្រទល់ខណ្ឌដង្កោ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នេះ ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់មន្ត្រីក្រោមឱវាទថា ដោយសារតែទីតាំងទាំងនោះហើយ ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងខូចផ្លូវ ព្រោះតែរថយន្តកុងតឺន័រ និងរថយន្តដឹកទំនិញ បើកឆ្លងកាត់ ដាក់ទំនិញចូលយានដ្ឋានជួសជុលរថយន្ត និងឃ្លាំងស្តុបទំនិញធំៗ បញ្ហាទាំងនេះហើយទើបតម្រូវអោយយានដ្ឋាន និងឃ្លាំងធំៗ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវឲ្យផ្លាស់ប្តូរទីតាំងទៅនៅជាយក្រុងវិញ ។

ប៉ុន្តែយ៉ាងជាណាក៏លោកអភិបាលរាជធានីភ្នំពេញ នៅមិនទាន់បានបង្ហើបថ្ងៃខែឲ្យបានច្បាស់ថា តើពេលណាត្រូវឲ្យមានការផ្លាស់ប្តូរយានដ្ឋានជួលសជុលរថយន្ត និងឃ្លាំងស្តុបទំនិញទាំងនេះ នៅឡើយទេ ។ ជាមួយនឹងចំណាត់ការរបស់លោកប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី២០ មីនា កន្លងទៅក៏បានលើកឡើងថា ទូដកលុយ ATM នៅតាមទីសាធារណៈទាំងអស់ របស់ធនាគារឯកជន ត្រូវប្រឈមទៅនឹងការលុបបំបាត់ចោលទាំងស្រុង ព្រោះទូទាំងអស់នោះ មិនមានអ្នកការពារ និងមើលថែឱ្យមានសុវត្ថិភាព បង្កឱ្យបទល្មើស និងអសន្តិសុខដល់សង្គម ។ មហាជនរងចាំមើលថា ចំណាត់ការរបស់លោកប៉ា សុជាតិវង្ស មួយទៀតនេះ តើមានប្រសិទ្ធភាព ឫយ៉ាងណា ?

8-5-002

8-5-003

8-5-004

Leave a Reply