ស្ថានភាពសហគមន៍វាលស្បូវ
Posted On : ធ្នូ, 22, 2014 | By សំឡេងទីក្រុង

សហគមន៍វាលស្បូវស្ថិតនៅភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋ សហគមន៍វាលស្បូវ ជាសហគមន៍មួយដែលមានជម្លោះពីភូមិ ដើមស្លែង ដោយសារតែ នៅទីនោះពួកគាត់ រងគ្រោះ ដោយសារ ការបាក់ច្រាំងទន្លេរ ដោយសារតែការក្រុមហ៊ុនបូមខ្សាច់ ។ ការមក តាំងលំនៅ នៅភូមិស្វាយតាអុកនេះ ប្រជាពលររដ្ឋទាំងអស់មានចំនួន ៥៧គ្រួសារ ដោយទទួលបានដី ដែលមានទំហំ ទទឹង៥ ម៉ែត្រ បណ្ដោយ១០ ម៉ែត្រ។

នាពេលបច្ចុប្បន្ន ពួកគាត់បានរើលំនៅឋានរបស់ពួកគាត់មករស់នៅលើចំណីផ្លូវ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចំងាយប្រហែលជា ២ គីឡូម៉ែត ពីលំនៅឋានរបស់គាត់ ព្រោះលំនៅឋានរបស់គាត់ កំពុងតែ រងគ្រោះ ដោយសារតែទឹកជំនន់​ លិចលង់សហគមន៍របស់គាត់ទាំងមូល។ យោងទៅតាមប្រសាសន៍ របស់ប្រជាជន ក្នុងសហគមន៍វាលស្បូវដែលជា ជននរងគ្រោះដោយសារទឹកលិច ដោយសារ តែក្រុមហ៊ុន បុរីប៉េងហួត និងក្រុមហ៊ុន ស៊ុយ សុផាន បានបូមខ្សាចលុបបឹង​ ធ្វើជាដីឯកជនដើម្បីសាងសង់បុរីផ្សេង។

ប្រជាពលរដ្ឋក្នុងសហគមន៍វាលស្បូវ បានបញ្ជាក់ថា ពួកគាត់មានការលំបាកយ៉ាងខ្លាំង ដោយសារតែ ត្រូវរើលំនៅឋាន ពីរទៅបីដងក្នុងមួយឆ្នាំ ដើម្បីរកទីទួលសុវត្ថិភាពបញ្ជៀសពីការលិចទឹក ។ ម្យ៉ាងទៀត ពួកគាត់បានបាត់បង់មុខរបរ ដែលបង្ករអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ ជាពិសេស អ្វីដែលប៉ះពាល់ខ្លាំងនោះគឺ សុខភាពរបស់ពួកគាត់ ដោយសារតែតែកង្វះទឹកស្អាត ក៏ដូចជា បង្គន់អនាម័យ ស្បៀងអាហារ និងអគ្គិសនីប្រើប្រាស់ផងដែរ ហើយកុម៉ារជាច្រើននាក់ បានបាត់បង់ ការសិក្សារ​។

IMG_6672

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!