vann-molyvann

វណ្ណ ម៉ូលីវណ្ណ៖ តំបន់ដែលភ្នំពេញគួរអភិវឌ្ឍឆ្ពោះទៅមុខគឺ តំបន់ខាងត្បូងភ្នំពេញ

ស្ថាបត្យកម្មល្បីល្បញបំផុតរបស់កម្ពុជាគឺ លោកតា វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានធ្វើបទ បង្ហាញ ស្តីពីការអភិវឌ្ឍភ្នំពេញ ដោយលោកបានលើកទ្បើងថា តំបន់ដែលភ្នំពេញគួរផ្តោតលើការអភិវឌ្ឍ សម្រាប់លំនៅដ្ឋានគឺតំបន់ខាងត្បូងភ្នំពេញ។

មូលហេតុដែលខាងត្បូងអាចជាតំបន់ល្អបំផុតសម្រាប់ភ្នំពេញគឺ ដោយសារតំបន់នេះមាន អាងស្តុកទឹកបឹងជើងឯង និងបឹងទំពន់ សម្រាប់ស្តុកទឹកភ្លៀង។ ក្រៅពីនេះ តំបន់នេះមាន ស្ទឹង ព្រែកត្នោតសម្រាប់រំដោះទឹក ក្នុងការករណីមានទឹកជំនន់ធំៗ ជាដើម។

អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ សណ្ឋានដីនៅតំបន់ ខាងត្បូងមានកំពស់ខ្ពស់ជាងតំបន់ខាងលិច និង ខាងជើង ដែលនេះអាចនឹងធ្វើឲ្យអ្នករស់នៅតំបន់គេចផុត ពីទឹកជំនន់ ពីទឹកទន្លេផងដែរ នេះបើតាមការពន្យល់របស់ លោកតា វណ្ណ ម៉ូលីវណ្ណ កាលពីឆ្នាំ ២០១២ កន្លងទៅ ។

ទោះយ៉ាងណា ការអភិវឌ្ឍដែលបានរង់ចាំអស់ច្រើនឆ្នាំមកហើយនោះ នឹងចាប់ផ្តើមលេច ចេញ ជាបណ្តើរហើយៗ ។ ចាប់ផ្តើមដោយការសម្ពោធផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំបំផុតរបស់ភ្នំពេញ កាត់ចំកណ្តាលនៃតំបន់ខាងត្បូងតែម្តង ដែលផ្លូវនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញ។

ផ្លូវមួយខ្សែទៀតដែលសំខាន់ផងដែរ បានកំពុងតែសាងសងផងដែរ ដែលជាផ្លូវក្រវ៉ាត់ក្រុងថ្មី។ ផ្លូវនេះកាត់ផ្លូវ ៦០ម៉ែត្រ និងភ្ញាប់តំបន់ខាងត្បូងទាំងមូលទៅផ្លូវជាតិលេខ ១ និង ផ្លូវជាតិ លេខ ២ និង លេខ ៣ ៕

ប្រភព៖ business-cambodia.com

Leave a Reply