សំឡេងទីក្រុង៖ កិច្ចប្រជុំពិសេសលើកទី៦ និងដំណើរទស្សនៈកិច្ចសិក្សាទៅសហគមន៍ផ្លូវរថភ្លើង
Posted On : សីហា, 13, 2014 | By សំឡេងទីក្រុង

កាលពីថ្ងៃទី ១៨ កក្ដដា ឆ្នាំ២០១៤ ថ្មីៗកន្លងទៅនេះ សំឡេងទីក្រុងបានរៀបចំនូវ កិច្ចប្រជុំស្ម័គ្រចិត្ដលើកទី៥​ និងដំណើរទស្សនកិច្ចសិក្សាតំបន់ក្រីក្រក្នុងទីក្រុង នៅភូមិព្រែកតាគង់ ។ ប្រសិន​បើអ្នកមិនបានចូលរួមកិច្ចប្រជុំពិសេសទី៥ ដែលបានទៅទស្សនៈកិច្ចសិក្សាទៅកាន់ សហគមន៍ព្រែកតាគង់ទេ អ្នកអាចចូលទៅមើលរូបភាពសកម្មភាព និងចូលទៅអានប្លុកនៅទីនេះ

នៅថ្ងៃទី៣១ សីហា ឆ្នាំ ២០១៤ ខាងមុខនេះ សំឡេងទីក្រុងនឹងរៀបចំកិច្ចប្រជុំស្ម័គ្រចិត្ដថ្មីមួយទៀត នឹងធ្វើទស្សនៈកិច្ចសិក្សា នៅតំបន់ក្រីក្ររក្នុងទីក្រុង ទៅសហគមន៍បណ្តោយផ្លូវរថភ្លើង តាម ការសំណូមពរ របស់អ្នកដែលបានចូលរួមកម្មវិធីមុនៗ ។ នៅទីនោះ អ្នកនឹងយល់ដឹងពីរឿងរ៉ាវជាច្រើន ពីសមាជិកសហគមន៍ក្រីក្រ ដូចជា ជីវៈភាព សុវត្ថិភាព សន្ដិសុខ សំណង់អាគារ ការអប់រំ ក៏ដូចជាបញ្ហាដែលពួកគេជួបប្រទះផងដែរ។ អ្នកនឹង ត្រូវបានណែនាំ ពីរបៀបក្នុងការ ជួយផ្តល់គំនិតក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះផងដែរ។

ពេលនេះ យើងត្រូវការអ្នកចូលរួម​ប្រមាណជា ៣០ នាក់ដើម្បីចូលរួមព្រឹត្ដិការណ៍នេះ។ ដូច្នេះ ចូរប្រញ៉ាប់ចុះឈ្នោះអោយបានរុះរាន់! អ្នកទាំងអស់គ្នាអាចចូលរួមព្រឹត្ដិការណ៍នេះ ដោយឥតគិតថ្លៃ ថែមទាំងទទួលបាននូវអាហារ ថ្ងៃត្រង់មួយពេល នឹងអាហារសម្រន់ពីរពេលទៀតផង។

ឬអ្នកអាចផ្ញើរ នូវ ឈ្មោះ លេចទូរស័ព្ធ តួនាទី ស្ថានប័ន និងអាស័យដ្ឋាន មកកាន់បុគ្គលិករបស់ យើង តាមរយៈ ទូរស័ព្ធលេខ ០៧៨ ៨៨៧ ៣២៣/ ០៩៨ ២២៤ ៩៤៥ ឬតាមរយៈអាស័យដ្ឋានអ៊ីម៉ែល urbanvoicecambodia@gmail.com ។​

ចុះឈ្នោះ តាម ប្រព័ន្ធអ៊ីនធើណែត: ចុះឈ្មោះនៅទីនេះ

យើងសង្ឃឹមនឹងជួបអ្នកទាំងអស់គ្នាឆាប់ៗ ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!