កម្មវិធីវិទ្យុសំឡេងទីក្រុងចាប់ផ្តើមចាក់ផ្សាយបន្តផ្ទាល់ហើយ
Posted On : មិនា, 25, 2015 | By សំឡេងទីក្រុង

ក្រុមគម្រោងសំឡេងទីក្រុង  បាននិងកំពុងធ្វើកម្មវិធីវិទ្យុជជែកពិភាគ្សាដែលផ្តោតលើប្រធានបទចំនួន ៤ ផ្សេងគ្នានៅរយៈពេល ៤ ខែបន្តបន្ទាប់។

ប្រធានបទទី១៖ មានចំណងជើងថាៈ តួលេខជាក់ស្តែងនៃការបណ្តេញចេញ ពលរដ្ឋក្រីក្រពីលំនៅស្ថានតាំងពីឆ្នាំ១៩៩០ (Testimony of evicted community representative ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែ មីនា ។  ប្រធានបទនេះ នឹងផ្តោតសំខាន់លើបញ្ហានៃប្រជាពលរដ្ធដែលរស់នៅក្នុងទីក្រុង ដូចជា៖ ការតាំងទីលំនៅថ្មី, សុខភាព  និង សន្តិសុខរបស់ប្រជាពលរដ្ឋក្រីក្រ។

ប្រធានបទទី២៖ មានចំណងជើងថា ស្ថានភាពរស់នៅជាក់ស្តែងនៃអ្នកដំណាងសហគម ដែលត្រូវបានបណ្តេញចេញ (Fact and Figures – an update on urban evictions since 1990) ប្រធានបទនេះផ្តោតការពិភាគ្សាទៅសំខាន់លើផល នៃការបណ្តេញចេញ ដោយធ្វើការប្រៀបធៀប ពីស្ថានភាពរស់នៅកាលពីមិនទាន់បណ្តេញចេញ និងស្ថានភាពការរស់នៅក្រោយពេលបណ្តេញចេញ។

ប្រធានបទទី៣៖ មានចំណងជើងថាៈ លទ្ធិផលនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងរយៈពេល ​៣០ ឆ្នាំចុងក្រោយនេះ (Update the results of Urban Development of Government for the last 30 years) ។ ប្រធានបទនេះនឹងផ្តោតការពិភាគ្សាសំខាន់ទៅលើ ការអភិរក្សកេរ្តិ៍តំណែលរបស់កម្ពុជាក្នុងទីក្រុងភ្នំពេញ។

ប្រធានបទទី៤៖ មានចំណងជើងថាៈ ការធ្វើចរាចរ និងដំណឹកជញ្ជូននៅទីក្រុង (Urban Traffic and transportation)  ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៤ ខែ មិថុនា ២០១៥។ ប្រធានបទនេះ នឹងបើកកិច្ចពិភាគ្សាលើសំខាន់ទៅលើ ច្បាប់ចរាចរណ៍, ស្លាកសញ្ញាចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍ ហើយនិងមានការទាក់ទងទៅនឹងបញ្ហាផ្សេងៗទៀត ដែលមានការផ្លាស់ប្តូរក្នុងទីក្រុងភ្នំពេញ។

កម្មវិធីវិទ្យុសំឡេងទីក្រុងនេះ ត្រូវបានឧបត្ថមដោយម្ចាស់ជំនួយ ៖ Open society Foundation  ដែលហៅកាត់ថា (OSF) ។​ ផលិតដោយ៖ សង្គការសមាគមធាងត្នោត (Sahmakum Teang Tnaut) ដែលហៅកាត់់ថា (STT)។ សូមអស់លោកអ្នកនាង រងចាំស្តាប់កម្មវិធី៖  វិទ្យុ FM ៩៤.៤ ផ្សាយចាប់ពីម៉ោង  9:05 នាទីព្រឹក ដល់ ម៉ោង ៩:៥៥ នាទីព្រឹក។

សំឡេងទីក្រុង!

សំឡេងទីក្រុង!