សម្លេងទីក្រុងធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ទីក្រុងសិល្បៈអមតៈ
Posted On : វិច្ឆិកា, 20, 2013 | By សំឡេងទីក្រុង

កាលពី​ថ្ងៃទី១៤ខែវិច្ឆិកា​ឆ្នាំ២០១៣ ក្រុមការងារ​សម្លេង​ទីក្រុង​បាន​ចូលរួម​ក្នុង​កម្មវិធី សិក្ខាសាលា​មួយ របស់​ទីក្រុង​សិល្បៈ​អមតៈ​ដែល​បាន​ធ្វើឡើង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។ ក្រុមការងារ សម្លេង​ទីក្រុង​បានធ្វើ​បទ​បង្ហាញ​ទៅកាន់​សិក្ខាកាម​ប្រមាណ​ជា៤០នាក់ ដែល​មកពី​សាលា​ស្ថាប្បត្យកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អង្គការ សា​សា​បាសាក់ និង អង្គការ លម្អ ជូណ​ល។

សិក្ខាសាលា​បាន​ប្រមូលផ្តុំ​អ្នករស់នៅ​ទីក្រុង​ច្រើន ដែលជា​ទូទៅ​ពួកគេ​មិនមែនជា​ផ្នែក​នៃ​ការអភិវឌ្ឍ និង​ស្ថាបនា​ទីក្រុង​នោះទេ។ សិល្បៈករ និស្សិត ស្ថាប័ន​វប្បធម៌ និង​ប្រជាពលរដ្ឋ​ទីក្រុង​ភ្នំពេញ ដែល​ចាប់អារម្មណ៍​ទៅលើ​ការចូលរួម​កិច្ចពិភាក្សា​អំពី ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​អោយ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ។ មានការ​ពិភាក្សារ​សន្ទនា​ទៅវិញទៅមក​ក្នុងចំណោម​អ្នក​ដែល​ចូលរួម ដើម្បី​ដោះស្រាយ​លើ​បញ្ហាផ្សេងៗនិង​បញ្ហា ដែល​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ទីក្រុង។  លិ​ទ្ធិ​ផល​ជា​គន្លឹះ​ដែល​បានមកពី​កិច្ច​ពិ​ភគ្សា​របស់​ស​ក្ខា​កាម គឺថា​ផ្សាភ្ជាប់​កិច្ចការ​រវាង​ភាគី​ពាក់ព័ន្ធ​ផ្សេង​និង​សាធារណជន​ទូទៅ​គឺជា​ធាតុ​សំខាន់​នៃ​ការអភិវឌ្ឍ​នា​រាជធានី​ភ្នំពេញ​នាពេល​អនាគត។

នេះ​ជា​រូបភាព​មួយចំនួន​អំពី​សម្មភាព​កំឡុងពេល​សិក្ខាសាលា៖

Sovann My presenting at Living Art City Workshop

participants

Group discussion

presenting back to participants

Ended of presentation

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!