កម្មវិធីបោះជំរុំរបស់សំឡេងទីក្រុងនៅខេត្ដព្រះស៊ីហនុ
Posted On : មករា, 27, 2015 | By សំឡេងទីក្រុង

កាលពីថ្ងៃទី ២៤ និង ២៥ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ សំឡេងទីក្រុងកម្ពុជាបានធ្វើនូវ កម្មវិធីបោះជំរុំ នៅខេត្ដព្រះស៊ីហនុ ដោយមានអ្នកចូលរួម ចំនួន ៣៥ នាក់ ដែលភាគច្រើនជា សកម្មជនសហគមន៍ និស្សិត អ្នកធ្វើការសង្គមស៊ីវិល រួមជាមួយព្រះសង្ឃចំនួនពីរអង្គផងដែរ។ កម្មវិធីបោះជំរុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនងរឹងមាំ ជាមួយនឹងសកម្មជនសហគមន៍ យុវជន​ និងការបើកការពិភាក្សា លើការអភិវឌ្ឍទីក្រុងនិងបញ្ហាទីក្រុង និងក្រុមគោលដៅ (សកម្មភាពរបស់ សហគមន៍ និងយុវជន) ក៏ដូចជាការចូលរួម ធ្វើកិច្ចការងារ សង្គមដោយធ្វើសកម្មភាពរើសសំរាម និងធ្វើការសិក្សាអំពីស្ថានភាព ពលរដ្ឋក្រីក្រក្នុងទីក្រុងផងដែរ។​

UV_Camp

សកម្មភាពរើសសំរាមនៅឆ្នេរអូឈើទាលខេត្ដព្រះស៊ីហនុ

ក្រុមការងារសំឡេងទីក្រុង រួមជាមួយអ្នកចូលរួមទាំងអស់​ បានចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែមករា និងបានទៅដល់ក្រុងព្រះស៊ីហនុ នៅវេលា ម៉ោង ប្រមាណជា១១ និង ៣០នាទី និងបានសំរាកញាំអាហារថ្ងៃត្រងនៅឆ្នេរអូឈើទាល ។ បន្ទាប់ពីអាហារ ថ្ងៃត្រង់រួច លោក មី សុវណ្ណ បានណែនាំអំពីការបោះជំរុំនេះ និងធ្វើបទបង្ហាញអំពីសំឡេងទីក្រុង ដល់អ្នកចូលរួមទាំងអស់ផងដែរ ។​ បន្ទាប់មកទៀត នៅវេលាម៉ោង ៣រៀល ក្រុមការងារសំឡេងទីក្រុង និងអ្នកចូលរួមទាំងអស់ បានដើររើសសំរាម នៅតាមឆ្នេរអូឈើទាលរហូតដល់ម៉ោងប្រមាណជា៤ រសៀល រួចក៏បានមុខទឹក និងលែងល្បែងកំសាន្ដ ជាមួយគ្នា នៅលើឆ្នេរសមុទ្រ និងថតរួបអនុស្សាវរីយ៍ ជាមួយគ្នាក្រោមបរិយាកាស យ៉ាងសប្បាយរីករាយផងដែរ។ ហើយនៅវេលាម៉ោង៦ អ្នកចូលរួមទាំងអស់រួមជាមួយ ក្រុមការងារ សំឡេងទីក្រុង បានទទួលទាន អាហារពេលល្ងាចជាមួយគ្នា ហើយកំឡុងពេល ទទួលទានអាហារនេះ អ្នកចូលរួមទាំងអស់ មានឱកាសចែករម្លែក នូវចំណាប់អារម្មណ៍ ចំការបោះជំរុំនេះ ក៏ដូចជាចែករម្លែកនៅ បទពិសោធន៍ រវាងគ្នាផងដែរ។

នៅព្រឹកថ្ងៃទី ២៥ ខែមករា ក្រុមការងារសំឡេងទីក្រុង​ និងអ្នកចូលរួមទាំងអស់ បានធ្វើដំណើរទៅកាន់ សហគមន៍ក្រីក្រដែលរងការបណ្ដេញចេញមួយក្នុងក្រុងព្រះស៊ីហនុ ដែលមានឈ្មោះថា សហគមន៍ ស្ពានឆេះ។ អ្នកចូលរួមទាំអស់បានធ្វើការសិក្សារស្វែងយល់អំពីស្ថានភាព និងបញ្ហារបស់ សហគមន៍ ស្ពានឆេះ ចាប់តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១០ និង ៣០ នាទី ព្រឹក ។​ បន្ទាប់មក ក្រុមការងារ និងអ្នកចូលរួមទាំងអស់ បានធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញ វិញនៅវេលាម៉ោង ១១ ព្រឹក ហើយកំឡុងពេលធ្វើដំណើរត្រឡប់មកវិញនេះ អ្នកចូលរួមទាំងអស់បានធ្វើសេចក្ដីថ្លែងអំណរគុណ និងចំណាប់អារម្មណ៍របស់ពួកគេសម្រាប់ការបោះជំរុំ នេះផងដែរ​។​

UV_photo_UVPoor

ដំណើរទស្សនកិច្ចទៅកាន់សហគមន៍ក្រីក្រដែលរងការបណ្ដេញចេញ(សហគមន៍ស្ពានឆេះ)

កម្មវិធីបោះជំរុំបានព្រឹត្ដទៅយ៉ាងជោគជ័យ ក្រោមបរិយាកាសដ៏សប្បាយ រីករាយ មិត្ដភាព និងអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន ហើយបានត្រឡប់មកដល់ភ្នំពេញវិញនៅវេលា ម៉ោង៦ ល្ងាច ដោយសុវត្ថភាពទាំងអស់គ្នាផងដែរ។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!