សម្លេងទីក្រុងកម្ពុជាបានធ្វើបទបង្ហាញនៅក្នុង សន្និសិទយុវជនថ្នាក់ជាតិលើកទី១
Posted On : មករា, 13, 2014 | By សំឡេងទីក្រុង

សម្លេង​ទីក្រុង​កម្ពុជា បានធ្វើ​បទ​បង្ហាញ​នៅក្នុង ស​ន្និសិទ​យុវជន​ថ្នាក់ជាតិ​លើក​ទី១ ស្តីពី“ដំណើរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក្នុង​ការងារ និង​មុខរបរ​ផ្ទាល់ខ្លួន ដែល​បានរៀបចំ​ដោយ ម​ជ្ឈ​ម​ណ្ឌុ​ល​យុវជន​ដើម្បី​ការអភិវឌ្ឍ នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១។ គោលបំណង​សំខាន់​ក្នុងការ​រៀបចំ​ស​ន្និ​សិទ្ធ​នេះ​ឡើង​គឺ​ដើម្បី៖

  • របៀប​ទទួល​បានការ​ងារ និង​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម
  • លើកឡើង​អំពី​ស្ថានភាព​ស​ស្វែងរក​ការងារ ធ្វើ​របស់​យ​វជន​ក្នុងប្រទេស​កម្ពុជា និង​របៀប​រក្សា​ស្ថេរភាព​ការងារ
  • របៀប​ត្រៀមខ្លួន​ឱ្យបាន​ល្អ សម្រាប់​ដាក់​ពាក្យសុំ​ការងារ
  • វិធីសាស្ត្រ​សម្រាប់​ទទួលបាន​ជោគជ័យ​ក្នុង​បទ​សម្ភាស​ការងារ
  • របៀប​ស្វែងរក​ការងារ​តាម​អ៊ី​ន​ធើ​ណេ​ត និង​សិក្សា​ដោយ​សេរី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច
  • ចែករំលែក​បទពិសោធ​ន៍​លើ​ការធ្វើ​ជំនួញ​ផ្លា​ល់​ខ្លួន
  • ដំណើរការ​ជ្រើស​រើ​សបុ​គ្គ​លឹក​របស់​អង្គការសហប្រជាជាតិ
  • បើក​កិច្ចពិភាគ្សា​ជាមួយ​អ្នកផ្តល់​បទ​សម្ភាស​ការ​ងារ (ពី​ស្ថាន​ប័ន​ឯកជន គ្រឹះស្ថានសិក្សា ភ្នាក់ងារ​ផ្តល់​ការងារ ស្ថាប័ន​អង្គការ​នានា ភ្នាកងារ​រដ្ឋាភិបាល និង​បុគ្គ​លឹក​ស្ថានទូត)
  • របៀប​បង្កើត​សហគ្រាស់​ធំ​តែមាន​ហានិភ័យ​ទាប
  • របៀប​ស្វែងរក​ការងារ​ក្រៅ​ម៉ោង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដែល​ទទួលបាន​ប្រាក់ខែ​សម​រម

ស​ន្និ​សិទ្ធ​នេះ​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ជា​ជា ៨០០ នាក់។ ពួកគេ​ភាគច្រើន​ជា​និ​ស្សិ​ត្រ ពី​មហាវិទ្យាល័យផ្សេៗ ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គ​លឹក ទី​ភ្នា​ក់​ជ្រើសរើស​បុគ្គ​លឹក​ជាតិ ក្រុមហ៊ុន RMA ក្រុមការងារ​យុវជន​ពិសេស​របស់​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

សម្លេង​ទីក្រុង​កម្ពុជា​យល់ថា ស​ន្និសិទ​នេះ​ពិតជា​វេទិការ​ដ៏​មាន​សារៈប្រយោជន៍ ពីព្រោះ​វា​បានផ្តល់​ឱកាស​ដល់​យុវជន ទីភ្នាក់ងារ​ជ្រើ​រើស​បុគ្គ​លឹក ឆ្ចា​ស់​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គ​លឹក និង​ស្ថាប័ន​ពាក់ព័ន្ធ​ដ៏ទៃទៀត បានធ្វើការ​ផ្លាស់ប្តូ​រប​ទ​ពិសោធន៍ លើ​បញ្ហា​ប្រឈម និង​បញ្ហាផ្សេងៗទៀត របស់​យុវជន​កម្ពុជា ក្នុងការ​ស្វែងរក​ការងារ​ធ្វើ។ តាមរយៈ​ស​ន្និសិទ​នេះ យុវជន​នឹង​អាច​ទទួលបាន​ចំណេះដឹង​នូវ​របៀប​ទទួល​បានកា​រងារ បើទោះបីជា​ជា​ពួកគេ​កំពុងតែ​សិក្សា​ក៏ដោយ។

សូម​ទស្សនា​រូបភាព​មួយចំនួន​ស្តីពី​សកម្មភាព​ក្នុងខណៈពេល​ស​ន្និសិទ​ដូចខាងក្រោម៖

 

My Sovann IMG_3160 IMG_3201 IMG_3242

សំឡេងទីក្រុង!

សំឡេងទីក្រុង!