កិច្ចប្រជុំរបស់សម្លេងទីក្រុ​នៅឯ AdaCamp សាន់ហ្រ្វាន់ស៊ីស្កូ
Posted On : មិថុនា, 4, 2013 | By សំឡេងទីក្រុង

នៅថ្ងៃទី ៨ ដល់ ៩ ខែមិថុនា ឆ្នាំ២០១៣ សមេ្លងទីក្រុងនឹងធ្វើបទបង្ហាញមួយនៅឯ AdaCamp សាន់ហ្រ្វាន់ស៊ីស្កូ ដែលកិច្ចប្រជុំនោះមានគោលបំណងក្នុងការបង្កើនការចូលរួមរបស់ស្រ្តីឲ្យចេះ ប្រើប្រាស់បច្ចេកវិទ្យាសេរីទៅថ្ងៃអនាគត។ ហើយជាការពិតណាស់សម្លេងទីក្រុងគឺជាទម្រង់គេហទំព័រ ដែលប្រើប្រាស់បច្ចេកវិទ្យាសេរី (Open Tech)​ ដែលពឹងផ្អែកលើ Ushahidi (Open source​)​ ។ យើងជម្រុញឲ្យអ្នកប្រើប្រាស់ គេហទំព័រសម្លេងទីក្រុងទាំអស់អាចទាញយកទិន្នន័យ ហើយប្រើប្រាស់វាដោយសេរី ហើយផែនទីគោលរបស់យើងក៏ពឹងផ្អែកទៅលើ OpenStreetMap (បណ្តុំផែនទី) ​ផងដែរ។ ការចូលរួមសហការណ៍របស់ស្រ្តី និងក្មេងស្រីជាមួយសម្លេងទីក្រុង គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដូច្នេះយើងសង្ឃឹមថា នៅពេលដែលយើងត្រឡប់ពីកិច្ចប្រជុំ យើងនឹងពាំនាំមកនូវគំនិតជាច្រើន នូវរបៀបដែលទាំងបុរស និងស្រ្តីអាចចូលរួមក្នុងកិច្ចពិភាគ្សានានា អំពីអ្វីដែលកំពុងកើតឡើងនៅទីក្រុងភ្នំពេញ។ សម្លឹងមើលចន្លោះខ្វះខាត ដើម្បីធ្វើការអភិវឌ្ឍនានា…….

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!