សម្លេងទីក្រុងកម្ពុជា និង ក្រុមការងារស្ម័គ្រចិត្តសង្គម បានធ្វើទស្សនៈកិច្ចសិក្សានៅ វាលពិឃាតជើងឯក
Posted On : ឧសភា, 2, 2014 | By សំឡេងទីក្រុង

កាលពីថ្ងៃ ព្រហស្បត្តិ ទី០១ ខែឧសភា ឆ្នាំ២០១៤ ដែលត្រូវចំគ្នា នឹង ថ្ងៃរំលឹកខួប ទិវាពលកម្មអន្តរជាតិ ក្រុមការងារសម្លេងទីក្រុង បាន​រៀបចំការ សកម្មភាពការងារ ស្ម័គ្រចិត្តសង្គម ដែលមានការចូលរួមពី និស្សិតជាង ៣០នាក់ មកពីបណ្តា សកលវិទ្យល័យ នានា នៅក្នុងរាជធានីភ្នំពេញ។

ទស្សនៈកិច្ចសិក្សា នៅវាលឃាតជើងឯក ត្រូវបានធ្វើឡើង ដើម្បីឲ្យសិស្សនិស្សិត និងយុវជនមាន ឱកាស ក្នុងសិក្សាស្វែងយល់ និង យល់ដឹងអំពី ប្រវត្តិសាស្រ្ត ដ៏ជូរចត់របស់ខ្លួន ដែលបានកើតឡើងនាពេល ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងគោលបំណងបណ្តុះ និង រំលឹកស្មារតីពួកគេ កុំអោយដើរត្រលប់ចូលទៅក្នុង​ គន្លងចាស់ដ៏ខ្មៅងងឹតនេះ និង ម្យ៉ាងទៀត គឺដើម្បី ជម្រុញអោយពួកគេ ខិតខំនូវ ក្នុងការចូលរួម អភិវឌ្ឃប្រទេសជាតិ ក៏ដូចជាទីក្រុងភ្នំពេញផងដែរ។

ខាងក្រោមនេះជាអារម្មណ៍ដែល អ្នកចូលរួមយើងបាន សរសេរនៅលើក្រដាសដែលបានបទជារាង ផ្កា នៅពេលត្រលប់មកពីទស្សនាវិញ៖ រន្ធត់, ខឹង, តក់ស្លុត,​ សោកស្តាយ, ក្រៀមក្រំ, សង្វេក, មិនគួរអោយជឿ, អាណិត, ខ្លាច, បារម្ភ, ញញើត, កំសត់ នៅពេលបានដឹងអំពី សោដនាថកម្ម ដ៏ធ្ងន់ធ្ងរនេះ។

ជាចុងក្រោយ​ ក្រុមការងារ សម្លេងទីកុ្រង សុំធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់អ្នកចូល រួមទាំងអស់ ដែលបានចំណាយ ពេលវេលា​ ដ៏ដូចជា កម្លាំងកាយចិត្ត ចូលរួមជាមួយសកម្មភាព ស័្មគ្រចិត្ត ការងារសង្គម របស់ពួកយើង។

ដើម្បីមានឱកាសចូលរួម ក៏ដូចជាទទួលបានដំណឹងពីកិច្ចប្រជុំលើកក្រោយទៀត សូមតាមដាន និង ចុច Like ទំព័រ Facebook របស់ពួកយើង ខាងក្រោមនេះ http://facebook.com/UrbanVoiceCam

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!