23-5-017

អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងជាងមុនព្រោះ…

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា បាន នឹងកំពុងរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលបណ្ដាលឲ្យបណ្តារាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ ២០១៧ ។

ក្រសួងបានបន្ថែមទៀតថា នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗ ដូចនេះ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ៕

23-5-016

 

Leave a Reply