កិច្ចពិភាគ្សាអំពី កាកសំណល់
Posted On : កញ្ញា, 12, 2013 | By សំឡេងទីក្រុង

សំរាម​សម្រាប់​បុគ្គល​ម្នាក់ អាចជា​មាសប្រាក់​របស់​បុគ្គល​ដ៏​ទៃ​ណាមួយ ឬក៏​ពាក្យចាស់​បុរាណ​និយាយ​គ្មាន​ន័យ។ នៅ​ទីក្រុង​ភ្នំពេញ មាន​ករណី​របស់​អ្នក​រើស​អេតចាយ ដែល​តែងតែ​រក​របស់របរ​តាម​ធុងសំរាម ដែល​អ្នក​ដ៏​ទៃ​បាន​បោះបង់ចោល។ តែ​កាក​សំ​ណា​ល់​ជា​របស់​ដែល​មនុស្ស​ភាគច្រើន តែងតែ​មិន​យកចិត្តទុកដាក់​លើ​វា ដោយ​គិតថា​វា​មិនមែនជា​បញ្ហា​របស់គេ ឬ​គិតថា​វា​នឹង​ត្រូវបាន​គេ​យកទៅ​បោះចោល​ក្នុងពេលឆាប់។  រហូតដល់​ទុក​ឲ្យ​សំរាម​ធុមខ្លិន​ស្អុយ និង​មិន​ចង់យក​ភ្នែក​មើល​ផង ដោយ​វា​មានការ​ជះ​ចំហាយ ឬ​មាន​ដង្កូវ និង​សត្វល្អិត​ចាក់រុក​ដោយ​ពុំ​មានការ​ខ្វល់ខ្វាយ។

គ្រប់ពេល​នៅពេល​ដែលមាន​ពិធី​សម្រាក​ជា​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ គេ​តែងតែ​ឃើញ​មាន​សំរាម​រាយមាយ​នៅត្រង់​កន្លែង​ដែលមាន​គេ​ទៅ​កម្សាន្ត​ច្រើន។ ជា​លទ្ធផល យើងទាំងអស់គ្នា​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ មាន​ឧបសគ្គ​មួយ គឺ​ការធ្វើដំណើរ​ជៀសវាង​ផ្លូវ​ដែលមាន​សំរាម​ច្រើន។ នៅ​ថ្ងៃ​ច័ន្ទ ឬ​អង្គារ​បន្ទាប់ សំរាម​ទាំងឡាយ​ត្រូវបាន​រសាត់​បាត់​ភាគច្រើន។ ពលរដ្ឋ​គ្រប់រូប ងាយ​ណាស់​ក្នុងការ​ចោល​សំរាម​នៅតាម​ទី​ទំនេ​កាច់ជ្រុង និង​រក​ចំណូល​ដាក់​ហោប៉ៅ​ខ្លួនឯង ពី​សំរាម​នៅ​ទីក្រុង​ភ្នំពេញ តែ​ហាក់បីដូចជា​មិនសូវ​បានការ​យកចិត្តទុកដាក់​នៃ​ការសំអាត​ទីធ្លា តាម​ចិញ្ចើមផ្លូវ​ឬ​ការប្រមូល​សំរាម​ចោល​នោះទេ។

កាកសំណល់​សំរាម​រងចាំ​គេ​ប្រមូល​យកទៅ​ចោល គឺ​វា​ជាការ​កើតឡើង​ភាគច្រើន​ពី​ទីលំនៅ​ស្ថាន​របស់​មនុស្ស នៅលើ​ទូ​ទាំ​ពិភពលោក។ នៅ​កន្លែង​ខ្លះ នៅ​កន្លែង​ដែលមាន​កាកសំណល់​សំរាម វា​បានក្លាយ​ជាទី​កម្សាន្ត​រប​ស់មនុស្ស​ទៅវិញ។ លោក Francisco de Pajaro ជា​សិល្បករ​ជាតិ​អេ​ស្ប៉ា​ញុ​ល ដែលមាន​ទ្រព្យធន​ដ៏​ស្តុក​ស្ត​ម បាន​ពី​កាកសំណល់​របស់​អ្នក​ដ៏​ទៃ។ កាកសំណល់ គេ​អាច​រកបាន​តាម​ដង​វិថី តែដោយសារ​តែ​មិន​មានតែ​សំរាម​តែប៉ុណ្ណោះ​ទេ ដែល​ពួកគេ​មិន​អាច​ជៀសវាង​បាន ដែល​វា​បាន​បំផ្លាញ​នៅពេល​គេ​បាន​ប្រមូល។

ភ្នំពេញ​ពុំមាន​បញ្ហា​ដូច​អ្វីដែល​បាន​រៀបរាប់​ខាងលើ​ទេ។ អ្វីដែល​កើតមាន​នោះ​គឺ មាន​សំរាម​ខ្លះ​ត្រូវបាន​គេ​យកទៅ​ចោល​នៅ​ទីកន្លែង​ណាមួយ។  កាកសំណល់ និង​គំនរ​សំរាម​ត្រូវបាន​គេ​ប្រមូល​ដាក់​ក្នុង​រទេះរុញ ដែល​វា​ជា​ការងារ​ដ៏​លំបាក។ អ្នក​រើស​អេតចាយ បាន​រើស​របស់របរ​កាកសំណល់​ដែលមាន​តំលៃ​ពី         ធុងសំរាម។ តែមាន​របស់របរ​មួយចំនួន ដូចជា​ថង់​ផ្លា​ស្ទិ​ច ស្មៅ​ស្ងួត ជ័រ កន្ទុយបារី ។ល។ ហាក់ដូចជា​ត្រូវបាន​គេ​មិន​យកចិត្តទុកដាក់​ជាមួយ​ឡើយ។ កាកសំណល់​សិរី​រា​ង្គ​ដូចជា សំបក​ដូង និង​ស្លឹក​ដូង ឬ​ស្លឹកត្នោត ជា​ញឹកញាប់​ត្រូវបាន​គេ​បោះចោល​ផងដែរ។ កាកសំណល់​ខាងលើ​បាន​បង្ករ​បញ្ហា​ជាច្រើន នៅពេល​រដូវភ្លៀង​ធ្លាក់​មកដល់។

បញ្ហា​ចំបង គឺ​ការ​បោះចោល​កាកសំណល់​នៅលើ​ដង​វិថី ឬ​ចោល​សម្បក​កំប៉ុង​ទទេ ដែល​វា​ធ្វើ​ឲ្យ​ស្ទះលូ​ទឹកស្អុយ។ បញ្ហា​នោះ​បណ្តាល​ឲ្យ ប្រព័ន្ធ​លូទឹកស្អុយថ្មីៗ ស្ទះ និង​ខូច។ កាកសំណល់​អាចជា​ជម្រក​ដល់​សត្វល្អិត​ចង្រៃ​ដូចជា កណ្តុរ​ប្រមេះ និង​កន្លាត ដែល​ធ្វើ​ឲ្យ​ទីក្រុង​មិន​ស្អាត ហើយក៏​អាច​បង្ករ​បញ្ហា​ដល់​សុខភាព​សាធារណៈ​ផងដែរ។ ការបោះ​កាកសំណល់​ចោល​តាមផ្លូវ​ដែល​យើង​បានធ្វើ​កន្លងមក គឺជា​ការមិន​គោរព​សិទ្ធិ​ទីក្រុង ដែល​យើង​រស់​នៅទេ។

ទីក្រុង​ភ្នំពេញ​មិនមែនជា​ទីក្រុង​ដែល​ជួបប្រទះ​បញ្ហា​កាកសំណល់​តែឯង​នោះទេ។ ទីក្រុង​ប៉ី​ជី​ង ប្រទេស​ចិន​បាន​កំពុង​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​នៃ​ចំនួន​សំរាម​ដ៏​ច្រើន ដែល​បាន​បង្កើតឡើង​ដោយ​ប្រជាជន​របស់ខ្លួន។ ទីក្រុង​ដែល​ហ៊ុំព័ទ្ធ​ដោយ​កាកសំណល់ នោះ​វា​នឹង​បង្ករ​ឲ្យ​មាន​គំនរ​កាកសំណល់​កើន​ឡើងជា​លំដាប់។ ជាមួយនឹង​កំណើនប្រជាជន ២០លាន​នាក់​របស់​កម្ពុជា វា​មិនមែនជា​រឿង​ដែល​គួ​ឲ្យ​ភ្ញាក់ផ្អើល​ដែល កាកសំណល់​ជា​បញ្ហា​ប្រឈម​សម្រាប់​ទីក្រុង​ទេ។ ជាមួយនឹង​ចំនួន​កើនឡើង​នៃ​ចំនួន​ប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធ​ឡោមព័ទ្ធ​នៅ​ទីក្រុង​ភ្នំពេញ ដែល​បញ្ហា​នេះ​មិន​អាចជា​បញ្ហា​ប្រឈម​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ទេ។

យើង​ទ​ទូល​ស្គាល់​ថា ទីក្រុង​ត្រូវការ​ការមើល​ថែទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ ដែល​មិនចាំបាច់​ពឹងផ្អែក​ទៅលើ​តែ​សាលាក្រុង​ភ្នំពេញ ឬ​អ្នក​សំអាត​នោះទេ។ លោក​អភិបាលក្រុង ប៉ា  សុជាតិ​វង្ស បានបង្ហាញ​យុទ្ធនាការ​មួយ​ដើម្បី​សម្អាត​ទីក្រុង កាលពី​ខែ មិថុនា មុន​ថ្ងៃ​បោះឆ្នោត។ លោក​អភិបាលក្រុង បានបញ្ជាក់​ផងដែរ​ថា ការរក្សា​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​ស្អាត មាន​ផាសុខភាព និង​សុវត្ថិភាព វា​ជាកា​តប​កិច្ច​របស់​ប្រជាពលរដ្ឋ​ទាំងអស់។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ការអនុវត្ត​កម្មវិធី​របស់លោក ដើម្បី​សម្អាត​ទីក្រុង​ពុំទាន់​បានល្អ​នៅឡើយ។ ការអនុវត្ត​ផែនការ តម្រូវ​ឲ្យ​មានការ​ផ្តួចផ្តើម​គំនិត​ប្រចាំឆ្នាំ ដោយ​មិនមែន​អនុវត្ត​តែ​នៅពេល​មានការ​បោះឆ្នោតម្តងៗនោះទេ ប៉ុន្តែ​ត្រូវមាន​ទស្សនៈវិស័យ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​រយៈពេល​វែង។ យុទ្ធនាការ​ត្រូវធ្វើឡើង​ចាប់ពី​ការពង្រីក​ផ្លូវ រហូតដល់​ការកែលំអ​ផ្លូវទឹក នៅ​តំបន់ផ្សេងៗទៀត​នៃ​ទីក្រុង​ភ្នំពេញ។ សរុបសេចក្តី​មក ការ​ចោល​កាកសំណល់ ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ឬ​ធ្លាក់​ចូលទៅក្នុង​ប្រព័ន្ធ​បង្ហូរទឹក វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដូច​ការ​ចោល​សំរាម​នៅតាម​ផ្លូវ​ដែរ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ទីក្រុង​ភ្នំពេញ​អាចធ្វើ​កិច្ចការ បួន​យ៉ាងដូច​ខាងក្រោម៖

១. ដាក់​បំរាម​ចំពោះ​ការប្រើ​ថង់​ប្លា​ស្ទិ​ច៖ មាន​ទីក្រុង​ជាច្រើន​នៅលើ​ពិភពលោក រួមទាំង​ទីក្រុង​នានា​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ បាន​នឹង​កំពុង​ស្វែងរក​នូវ​វិធីសាស្ត្រ​ដែលមាន​និរន្ត​ភាព​ក្នុងការ​ដឹកជញ្ជូន​ទំនិញ។ ទំនិញ​ដែល​បាន​ទិញ​នៅ​ប្រទេស​កម្ពុជា គឺ​ត្រូវបាន​វេច​ខ្ចប់​ដោយ​ថង់​ប្លា​ស្ទិ​ច ដែល​នឹង​បោះចោល​ទៅវិញ ហើយ​មិន​យកមក​កែច្នៃ​វិញ​បានឡើយ។ យើង​មិនត្រូវ​រងចាំ​ការដាក់​បំរាម​មិន​ឲ្យ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ទេ យើងម្នាក់ៗអាច​យក​ថង់​ក្រណាត់​ដាក់​អីវ៉ាន់​មក​តាម​ខ្លួន​នៅពេលដែល​យើង​ដើរ​ផ្សារ ហើយ​និយាយថា “ទេ​ខ្ញុំ​មិនត្រូវ​ការ” ថង់​ប្លា​ស្ទិ​ច​ទាំង​នោះទេ។

២. ស្វែងរក​អ្នក​ចោល​សំរាម៖ ស្តាប់​មើលទៅ​ដូចជា​មិន​ពិ​រោះ​សោះ តែ​វា​នឹងមាន​ប្រយោជន៍​សម្រាប់​កំណើន​ចំណូល​ដល់​រដ្ឋាភិបាល នៅ​ខណៈពេលដែល​រដ្ឋាភិបាល​ក៏​កំពុងតែ​លើកកម្ពស់​ការសំអាត​ទី​ក្រុង និង​គោលនយោបាយ​បរិស្ថាន​ល្អ។ បើសិនជា​នរគ​បាល អាច​ចេញ​លិខិត​ផាកពិន័យ​សម្រាប់​ការរំលោភបំពាន​ចរាចរណ៍ នោះ​ពួកគេ​ក៏​អាច​នឹងធ្វើ​ដូចគ្នានេះដែរ នៅពេល​ដែលមាន​គេ​ចោល​សំរាម​នៅលើ​ដី ដែល​សកម្មភាព​នេះ​គេ​បាន​អនុវត្ត​នៅ​ប្រទេស​សិង្ហ​បុរី​ដែរ។  ការផាកពិន័យ​នេះ ត្រូវធ្វើ​រួមទាំង ការ​ចោល​សំរាម​នី​ទីសាធារណៈ ទីកន្លែង​កម្សាន្ត ដែលជា​កន្លែង​ពោ​ពេញ​ទៅដោយ​គំនរ​សំរាម។ ស្វែងរក​អ្នក​ដែលជា​ម្ចាស់​សំរាម ហើយ​ពិន័យ​ពួកគេ​ឲ្យ​សំអាត​សំរាម​នៅ​ទីនោះ។

៣. បង្កើត​រោងចក្រ​ដែល​ដំណើរការ​ដោយ​កាកសំណល់៖ ដូច​នៅ​ទីក្រុង សុង​ដូ ប្រទេស​កូរ៉េខាងត្បូង ដែលជា​ទីក្រុង​មួយ​ដែល​បាន​បង្កើត​ថាមពល​អគ្គិសនី​ដំបូង​គេ​បំផុត ដោយ​ប្រើ​កាកសំណល់ ដែល​ផលិតឡើង​ដោយ​អ្នក​រស់នៅក្នុង​ទីក្រុង​របស់ខ្លួន។ យោងតាម​បញ្ហា​នេះ រាជធានី​ភ្នំពេញ​ក៏​កំពុងតែ​រង​នូវ​ផលប៉ះពាល់​ពី​ការ​ដាច់​ចរន្ត​អ​គិ្គ​ស​នី​ផងដែរ ហើយ​ប្រទេស​កម្ពុជា​បាន​នឹង​កំបុង​ស្វែងរក​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​ថាមពល​ថ្យូ​ង ហើយ​ដំណោះស្រាយ​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​សំរាម​ផងដែរ។

 ៤. តម្រូវការ​ធុង​ដាក់​សំរាម​កាន់តែច្រើន៖ បើ​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​នៃ​ការរក​ទីកន្លែង​សម្រាប់​ដាក់​កាកសំណល់​របស់ខ្លួន​ទេ អញ្ចឹង​ពួកគេ​នឹង​បោះចោល​នៅលើ​ដី​មិន​ខាន។ ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​សំរាម គេ​ត្រួវ​ដាក់​ធុងសំរាម​នៅ​កាច់ជ្រុង​ផ្លូវ​ទាំងអស់​នៅ​ទីក្រុង​ភ្នំពេញ រួមទាំង​តាម​សួន​សាធារណៈ​នានា​ផងដែរ ដែល​កិច្ចការ​នេះ វា​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​មួយចំនួន​បាន​យ៉ាង​ល្អប្រសើ​ផងដែរ

តើ​អ្នក​មានគំនិត​អ្វី​សម្រាប់​រក្សា​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​ស្អាត​ទេ?

សំឡេងទីក្រុង!

សំឡេងទីក្រុង!