f05728d3-9add-49b8-86e9-ba0ce80debfa

ដេរ​២៨ថ្នេរ និង​បាក់​ធ្មេញ​អស់​២ដោយសារតែ

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកគូទរថយន្តដែលបត់ចូលព្រលានយន្តហោះដោយមិនបានស៊ីញ៉ូ បណ្តាលឲ្យរងរបួសបែកមុខ២៨ថ្នេរ និងបាក់ធ្មេញអស់២ ចំណែករថយន្តបត់ចូលព្រលានយន្តហោះបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ  ទួន មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ និងទិញម៉ូតូ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ភ្នំខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក ZOOMER-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1V-0394 ធ្វើដំណើរទិសដៅស្របជាមួយរថយន្ត បើកបរក្នុងស្ថានភាពស្រវឹងផងនោះ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រថយន្តខាងលើបានបត់ឆ្វេងចូលប្រលានយន្តហោះដោយមិនបាន ស៊ីញ៉ូ ធ្វើឲ្យជនរងគ្រោះជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តខាងលើពីក្រោយបណ្តាលឱ្យដួលបោកនឹងថ្នល់បែកមុខបែកមាត់នឹងបាក់ធ្មេញអស់ចំនួន២ ភ្លាមៗនោះដែលនាក់បើករថយន្តបានចុះមកមើលរួចហើយឡើងបើករថយន្តចូលព្រលានយន្តហោះបាត់ទៅ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលដោយដេររបួសបែកបបូរមាត់និងបែកមុខចំនួន២៨ថ្នេរចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅរក្សាទុក ៕

7-16-624x410

f05728d3-9add-49b8-86e9-ba0ce80debfa

ប្រភពពី ៖ កោះសន្តិភាព

Leave a Reply