express-logo-for-hotnws

អនាធិបតេយ្យពេក​ទាល់តែ​ចុះ​រៀបចំ​ខ្លះ​ទើប​មាន​សណ្តាប់ធ្នាប់

ប្រភព ៖ កោះសន្តិភាព

កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពតដឹកនាំដោយលោកអនុសេនីយ៍ឯក ឆែម ហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពតបានដឹកនាំកម្លាំងចុះទៅណែនាំដល់បងប្អូនមន្ត្រីរាជការ ប្រជាពរដ្ឋក្នុងក្រុងកំពត ជាពិសេសម្តុំជុំវិញផ្សារណាត់ចាស់ដូចជាការ ចតឬឈប់យានយន្តគ្រប់ប្រភេទ និងដាក់សម្ភារផ្សេងៗទៀតពេញផ្លូវសាធារណៈធ្វើឲ្យបាត់បង់សោភ័ណភាពតាមដងផ្លូវសាធារណៈ និងបាត់បង់នូវសណ្តាប់ផងដែរ ។

5065bbba-93e3-4a40-a64c-aaa45a7e5035

ដើម្បីធ្វើឲ្យតាមដងផ្លូវមានការចតយានយន្តឲ្យមានរបៀបរៀបរយត្រឹមត្រូវទើបថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលអធិការដ្ឋានក្រុងកំពតដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តដឹកនាំកម្លាំងដោយលោកអនុសេនីយឯក ឆែម ហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពតបានចុះណែនាំដល់ទីតាំងលក់ដូរជាច្រើនកន្លែងនៅចំណុចផ្សារក្រណាត់ចាស់ ដែលនៅទីតាំងនោះសំបូរទៅដោយហាងជនបរទេស បើកហាងលក់គ្រឿងសំលៀកបំពាក់ និងភេសជ្ជគ្រប់មុខហើយការចតយានយន្តគ្រប់ប្រភេទនៅតាមមុខ ហាងពាសពេញផ្លូវសាធារណៈនាពេលកន្លងមកនេះ ។

077aa5d8-13b3-4f8f-aa75-11f355ebf24a

ក្រោយពីកម្លាំងសមត្ថកិច្ចចុះធ្វើការណែនាំដល់ម្ចាស់ហាងលក់ដូរទាំងនោះគេឃើញភាពអនាធិបតេយ្យនៃការចតយានយន្តគ្រប់ប្រភេទវិលមកមានរបៀបរៀបរយឡើងវិញ ៕

9c9f8a6e-627a-42af-9033-2c9604e511e9

Leave a Reply