11007724_785730024809868_3508091637764076896_n

យប់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹក តាមបណ្តោយផ្លូវជាតិលេខ៤ រយៈពេល៧ម៉ោង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្ដល់ដំណឹងអោយបងប្អូនប្រជាពលរដ្ឋបានជ្រាបថា  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៣០០មម នៅខាងត្បូងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវលេខ១២០K (ផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ២១:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាសទាំងអស់ដែលមានទីតាំងក្នុងតំបន់ខាងលើ មេត្តាជ្រាបជាព័ត៌មាន និងត្រៀមបម្រុងទឹកសម្រាប់តម្រូវការប្រើប្រាស់ក្នុងពេលដែលក្រុមការងាររដ្ឋាករទឹក ចុះអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាត ដូចបានជម្រាបជូនខាងលើ៕

9-5-002

 

Leave a Reply