1n

ព្រឹកនេះអគ្គិសនីកម្ពុជានឹងធ្វើការផ្ដាច់ចរន្តអគ្គិសនី នៅសង្កាត់ទឹកល្អក់៣ និងសង្កាត់ជ្រោយចង្វា

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០ៈ០៥ នាទីព្រឹក អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៣១១ និងបន្ទប់ភ្លើងលេខOP051 ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ២១៨ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបានឆេះកាលពីយប់មិញ ៕

និងនៅព្រឹកថ្ងៃដដែលនេះដែរ នៅវេលាម៉ោង០៩ៈ២៥ នាទីព្រឹក អគ្គិសនីកម្ពុជា ក៏បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP1365-F2 ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលរថយន្តបើកទាក់ដាច់។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ៈ២០ នាទីព្រឹកនេះវិញ។

Leave a Reply