11007724_785730024809868_3508091637764076896_n

ខែមិថុនានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាប់ផ្ដើមពិនិត្យទឹកបាត់បង់៥ខណ្ឌទៀតហើយ

ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអំពាវនាវអោយប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ខាងក្រោមនៅក្នុងរាជធានីនេះមេត្តាយោគយល់អធ្យាស្រ័យដល់ការអនុវត្តន៍ការងាររបស់រដ្ឋាករទឹក។ ខណ្ឌទាំង៥នោះរួមមាន៖

១-ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម)
២-ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ផ្សារដើមគរ, សង្កាត់បឹងសាឡាង)
៣-ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត)
៤-ខណ្ឌឫស្សីកែវ (សង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះ១-២, សង្កាត់គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, សង្កាត់ទួលសង្កែ)
៥-ខណ្ឌចំការមន (សង្កាត់ទន្លេបាសាក់, សង្កាត់បឹងកេងកង១-២-៣, សង្កាត់អូឡាំពិច, សង្កាត់ទួលស្វាយព្រៃ១-២, សង្កាត់ទំនប់ទឹក, សង្កាត់ទួលទំពូង១-២, សង្កាត់បឹងត្របែក, សង្កាត់ផ្សារដើមថ្កូវ) រាជធានីភ្នំពេញ

7-6-003

7-6-004

7-6-005

7-6-006

7-6-007

Leave a Reply