ការកកស្ទះចរាចនៅរាជធានីភ្នំពេញ
Posted On : សីហា, 12, 2014 | By សំឡេងទីក្រុង

ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋបានត្អូញត្អែ អំពី ការកកស្ទះចរាចនៅក្នុងរាជធានីភ្នំពេញ ដែលវាជា ទុក្ខកង្វល់ សម្រាប់ការរស់ នៅរបស់នៅរបស់ពួកគាត់។ តាមរយៈវីដេអូ ដែលគួរឲ្យចាប់អារម្មណ៍ខ្លីមួយ ផលិតឡើង ដោយវិទ្យុអាស៊ីសេរី បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនរួមជាមួយ និងការពិភាក្សា យ៉ាងច្រើន ផងដែរ។ វីដេអូ (ចុះផ្សាយនៅថ្ងៃទី៩ ខែសីហាឆ្នាំ២០១៤)និយាយអំពីការកកស្ទះចរាចរ ជាច្រើនម៉ោង នៅ តាម បណ្ដោយផ្លូវហាណូយកែង និងផ្លូវម៉ៃដា ចំនុចកែងសាលាណតប្រ៊ីត ។  វីដេអូនេះ មានមនុស្ស ចំនួន១.១៥៤ ចុច ពាក្យ“ចូលចិត្ត”  ហើយផ្ដល់ជាមតិយោបល់ ហើយវាត្រូវបាន ចែករំលែក បន្តបន្ទាប់ មានចំនួន ៣៣៥ដងមកទល់នឹងពេលនេះ។

ការពិភាក្សាលើវីឌីអូខ្លីបខ្លីនោះ បានផ្ដោតសំខាន់ទៅលើ បញ្ហាដែលបង្ករអោយ មានការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញដូចជា:

  • ប្រជាពលរដ្ឋមិនគោរពច្បាប់ចរាចរ
  • ប៉ូលិសមិនបានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ
  • ការអនុវត្តន៍ច្បាប់នៅមានកំរិត
  • ប៉ូលិសបានស្ទាក់បញ្ឈប់រថយន្តដឹកទំនិញ និងរថយន្តដែលនៅលើដង ផ្លូវបណ្ដាលឲ្យ មានការ កកស្ទះចរាចរ
  • មនុស្សភាគច្រើនបើកបរដោយមិនមានប័ណ្ណបើកបរត្រឹមត្រូវ
  • អវត្តមានរបស់ប៉ូលិសនៅលើដងផ្លូវ
  • ភ្លើងចរាច ដំណើការ មិនបានទៀតទាត់ដែលបានបង្កើតនៃការកកស្ទះចរាចរកាន់តែច្រើន

ជាឧទាហរណ៍ បុរសម្នាក់បានរៀបរាប់អំពីកកស្ទះចរាចរបស់គាត់ កាលពីសប្ដាហ៍មុន ដោយជាប់គាំង អស់ជាងពីរម៉ោង ខណៈពេលដែលបុរសម្នាក់ទៀត បានលើកឡើងថា គាត់បានជាប់គាំង អស់រយៈពេល ជាងបីម៉ោង ដោយសារតែការស្ទះចរាចរ នៅលើផ្លូវ៣២៧កែង និងផ្លូវ៣៧១​នេះ ។

ទាំងនេះគឺជាបញ្ហាដ៏ធំមួយ ដែល​ក្រុមអ្នកបង្កើតគោលនយោបាយ និងភ្នាក់ងារបស់រដ្ឋាភិបាល ត្រូវដោះស្រាយ ដោយមានការពង្រឹង នូវច្បាប់ ដែលមានស្រាប់ និងរៀបចំផែនការថ្មី បន្ថែម ដើម្បី កាត់បន្ថយ ការកកស្ទះចរាចរ សម្រាប់រយៈពេលវែងក្នុងទីក្រុង។

7599_852057848157041_4705853621419502535_n

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!