355add8a-d724-48b0-a31a-c8afee2df35b

អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ត្រូវ​ពន្យារពេល

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ កោះសន្តិភាព

អគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង មានកម្ពស់៥៥០ម៉ែត្រ ដែលតាមគម្រោងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១ សីហានេះ ត្រូវបានពន្យារពេលវិញហើយ ។ ចំណែកពេលវេលាជាក់លាក់នោះ នៅមិនទាន់ដឹងច្បាស់ឡើយ ខណៈអ្នកគ្រប់គ្រងអះអាងថា ការពន្យារពេលនេះ ដោយសារកំពុងរៀបចំកែលម្អប្លង់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ។

លោកសាស្ត្រាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រងនិងស្ថាបត្យករ ដែលចូលរួមគូរប្លង់គម្រោងនេះ បានឲ្យដឹងតាមសារអេឡិចត្រូនិកនារសៀលថ្ងៃទី៣១ កក្កដា ម្សិលមិញថា ការសាងសង់អគារនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះកំពុងរៀបចំក្រុមការងារបច្ចេកទេសចំនួន៦ក្រុម ដើម្បីកែលម្អអគារនេះឲ្យកាន់តែល្អមួយកម្រិតទៀត មុនពេលចាប់ផ្តើមសាងសង់។ លោកបន្តថា ៖« លក្ខណៈផ្លូវច្បាប់ ប្លង់បច្ចេកទេស យើងមានអស់ហើយ អ្វីដែលសំខាន់ គឺការងារបច្ចេកទេសត្រូវមានការកែសម្រួល និងបានបញ្ចប់ស្ទើរ១០០%ហើយ » ។

អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង គ្រោងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅតំបន់ឌ្រីមលែនដ៏ ទល់មុខសណ្ឋាគារណាហ្គាវើល ក្នុងសង្កាត់ចតុមុខ ខណ្ឌដូន ពេញ ។

564aebde-8964-442a-9134-fcc6a29a0848

លោកសាស្ត្រាចារ្យបន្តថា ៖« យើងមិនមានបញ្ហាថវិកាទេ យើងមានថវិកាគ្រប់គ្រាន់រួចហើយដើម្បីសាងសង់អគារនេះ » ។

លោកសាស្ត្រាចារ្យ ទួស សាភឿន បានបន្តថា អគារពាណិជ្ជកម្មដ៏ធំនេះមានបណ្តុះដោយសេវាកម្មចម្រុះដូចជា ផ្សារទំនើប អគារការិយាល័យ អាផាតមិនកម្រិតផ្កាយ៥ សណ្ឋាគារកម្រិតផ្កាយ៦ ខុនដូប្រណីត សេវាកម្មហាត់ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋានលំដាប់អន្តរជាតិ និងកន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញជាដើម ។ លោកបន្តថា អគារនេះគ្រោងចំណាយថវិកាសាងសង់ចំនួន២.១០០លានដុល្លារ និងគ្រោងចំណាយថវិកា៣ពាន់លានដុល្លារទៀតដើម្បីឲ្យអគារនេះដំណើរការរស់រវើក ។

លោកបន្តទៀតថា នៅពេលអគារនេះសាងសង់ហើយ វានឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ហើយក្រុមហ៊ុនអន្តរជាតិល្បីៗនឹងមកបោះទីតាំងនៅលើអគារនេះ ព្រោះបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនអន្តរជាតិច្រើនចូលមកដាក់ការិយាល័យនៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសាររាជធានីភ្នំពេញមិនទាន់មានការិយាល័យលំដាប់អន្តរជាតិនៅឡើយ ។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានថ្លែងថា ដោយសារការពន្យារពេលម្តងហើយម្តងទៀត និងមិនទាន់កំណត់ពេលវេលាជាក់លាក់បែបនេះ អាចប៉ះពាល់ដល់អារម្មណ៍អតិថិជនដែលមានបំណងទិញគម្រោងនេះ ប៉ុន្តែសម្រាប់រយៈពេលវែង និងការសាងសង់គម្រោងយក្សនេះ ទាមទារឲ្យមានការសិក្សាច្បាស់លាស់ណាស់ ព្រោះវាជាគម្រោងយក្ស ខណៈចំនួនខុនដូបានកើនឡើងខ្ពស់លើសតម្រូវការរួចទៅហើយ ។

លោកបន្តថា ៖« ប្រសិនជាគិតរយៈពេលវែងរយៈពេល១០ទៅ១៥ឆ្នាំក្រោយ វានឹងគ្មានបញ្ហាទេ ព្រោះនាពេលអនាគត ផ្នត់គំនិតយុវជននឹងផ្លាស់ប្តូររស់នៅតាមខុនដូកាន់តែច្រើន » ។លោកបន្តថា ៖« ទីផ្សារខុនដូសម្រាប់អនាគត និងគម្រោងនេះនឹងគ្មានបញ្ហាទេ ប្រសិនជាប្រមើលមើលពីអនាគត » ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកនាង អាន សុធីតា បានថ្លែងថា អ្នកនាងបានឮព័ត៌មានទាក់ទងនឹងការកែលម្អប្លង់ និងបច្ចេកទេសនានានៃការសាងសង់អគារនេះ។ ហេតុនេះ ការពន្យារពេលបន្តិចបន្តួចដើម្បីសាងសង់ វាមិនជះឥទ្ធិពលដល់ទីផ្សារនៃគម្រោងនេះទេ ហើយគ្រប់គ្នាក៏រង់ចាំមើលពេលវេលាការចាប់ផ្តើមសាងសង់អគារនេះជាក់លាក់ផងដែរ ។

អ្នកនាងបន្តថា ៖« បើមើលពីតម្រូវការ ទំហំសេដ្ឋកិច្ចកម្ពុជាឥឡូវនេះ ធៀបនឹងទំហំអគារ គឺធំណាស់ ប៉ុន្តែបើមើលពីរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអគានេះមិនធំនោះទេ » ។ អ្នកនាងបន្តទៀតថា ៖« តាមធម្មតា អគារការិយាល័យមួយទំហំ២ម៉ឺនម៉ែត្រការ៉េត្រូវចំណាយពេលប្រមាណ២ឆ្នាំ ទើបមានអ្នកជួលពេញ ។ ផ្ទុយទៅវិញ អគារដ៏ធំនេះអាចចំណាយពេលយូរជាងនេះ » ។

អ្នកនាងសុធីតា បន្ថែមថា ក្រុមហ៊ុនមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់សាងសង់អគារនេះ មានន័យថា គាត់មានទំនុកចិត្តណាស់នៅក្នុងទីផ្សារ និងធ្វើឲ្យអគារនេះដំណើរការ ។ ហេតុនេះ វានឹងគ្មានបញ្ហាទេ ។

តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះ នឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group ៕

Leave a Reply