ថ្មីៗនេះ ក្រុមហ៊ុនអគ្គីសនីកម្ពុជាបាន ចុះផ្សាយរបាយការណ៍នានារបស់ខ្លួន ស្តីអំពីការអះអាងថាលែងមាន ការដាច់ចរន្តអគ្គិសនីទៀតហើយ។ តាមរយៈអត្ថបទមួយ ដែលបានចុះផ្សាយនៅក្នុងការសែត The Cambodia Daily កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ដែលមានចំណងជើងថា “ថាមពលធ្យូងថ្មថ្មីនឹងជួយសម្រាលទម្ងន់ បញ្ហាដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ” ក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលហៅកាត់ថា EDC ដែលផ្គត់ផ្គង ថាមពលអគ្គិសនីរដ្ឋ បានប្រកាស​ថា រោងចក្រថាមពលដែលដើរដោយថាមពលធ្យូងថ្ម ដែលមានកម្លាំងថាមពល ៥០មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុបានត្រៀមខ្លួនចាប់ប្រតិបត្តិការក្នុងសប្តាហ៍នេះហើយ។ ដើម្បីអានអត្ថបទពេញរបស់​ The Cambodia Daily សូមចុចត្រងនេះ​ English ​និងភាសាខ្មែរ

ចំណែកឯការសែតភ្នំពេញប៉ុស្ត៍វិញ ក៏បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីបញ្ហាដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ចរន្តអគ្គិសនីយនេះផងដែរថា “ភ្នំពេញ​ កំពង់ស្ពឺ​ និងខេត្តកណ្ដាល​មិន​ខ្វះ​អគ្គិសនី​ទៀត​ទេ”  អត្ថបទនោះមានខ្លឹមសារថា ឥឡូវនេះ ក្រុមហ៊ុនអគ្គិសនីកម្ពុជាបាន ដំណើរការសាកល្បងរោងចក្រអគ្គិសនីយរបស់ខ្លួន ដែលអាចផ្តល់ថាមពលអគ្គសនីរហូតដល់ ៥០មេហ្គាវ៉ាត់ដើម្បីផ្គត់ផ្គង់តំបន់សំខាន់ៗទាំងបីខាងលើ។ ដើម្បីអានអត្ថបទពេញរបស់​ភ្នំពេញប៉ុស្ត៍ សូមចុចត្រងនេះ English​ និង ភាសាខ្មែរ

តើក្រុមហ៊ុនអគ្គិនីកម្ពុជាពិតជាអាចធ្វើបានដូចអ្វីដែលខ្លួនបានអះអាងឬទេ?

សូមញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ សម្លេងទីក្រុងកម្ពុជា បានផ្ញើលិខិតជូនចំពោះលោក កែវ រតនៈ ដែលជា អគ្គនាយក អគ្គិសនីកម្ពុជា ស្តីអំពីសេចក្តីស្នើសុំឲ្យមានការចុះផ្សាយ

ព្រឹត្តបត្រ័ព័ត៌មាន ឬតារាងព័ត៌មានស្តីពីការដាច់ចរន្តអគ្គីសនីឲ្យសាធារណៈជនទូទៅបានដឹង។ រហូតមកទល់ពេលនេះ យើងសង្កេតឃើញថា ក្រុមហ៊ុនអគ្គិសនីកម្ពុជាបានចេញផ្សាយព័ត៌មានរបស់ខ្លួនជាបន្តបន្ទាប់ ស្តីអំពីបញ្ហាដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់អគ្គិសនី ដែលនេះ សបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ស្ថាប័នអគ្គិសនីកម្ពុជា តែយើងសង្ឃឹមជឿជាក់ថា ក្រុមហ៊ុនផ្គត់ផ្គងអគ្គិសនីកម្ពុជា ដែលហៅកាត់ថា EDC នឹងចុះផ្សាយតារាងព័ត៌មានស្តីអំពីការដាច់ចរន្តអគ្គិសនីថា តើអគ្គិសនីដាច់នៅពេលណា ដាច់ប្រហែលជាប៉ុន្មាននាទី ឬប៉ុន្មានម៉ោងជាដើម ដើម្បីឲ្យសាធារណៈជនបានដឹងទាំងអស់គ្នា។

ដើម្បីតាមដានព័ត៌មានស្តីពីបញ្ហាដែលបានរៀបរាប់ខាងលើ សូមលោកអ្នកចូលទៅកាន់គេហទំព័រ សម្លេងទីក្រុង www.urbanvoicecambodia.net ដែលបានធ្វើការ update ព័ត៌មានថ្មីៗជាប្រចាំ។

Leave a Reply