express-logo-for-htnews

ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​យកចិត្ដទុកដាក់​ស្ដា​ប្រព័ន្ធ​លូ​រំដោះ​ទឹក​លិច​តាម​ដងផ្លូវ

លោក គឹម ផាយមុនី ចៅសង្កាត់ស្ទឹងមានជ័យទី២នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នេះដែលជាថ្ងៃឈប់សម្រាកពីការងារតែលោក និងក្រុមការងារបានចុះស្ដាប្រព័ន្ធលូបង្ហូរទឹកដែលដក់លើដងផ្លូវក្នុងភូមិសាស្ដ្រដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោក គឹម ផាយមុនី បានលើកឡើងថា ថវិការដែលលោកបានចំណាយក្នុងការស្ដាប្រព័ន្ធលូខាងលើនេះគឺជាថវិការផ្ទាល់ខ្លួន ។

express-loo-for-hotnews

ជាមួយសកម្មភាពនេះដែរលោក គឹម ផាយមុនី បានសំណូមពរឲ្យប្រជាពលរដ្ឋសហកាជាមួយកម្មករស្ដាលូដើម្បីសម្រួលដល់ការងារស្ដាប្រព័ន្ធលូបានស្រួល ។ ទន្ទឹមនិងនេះដែរ មានប្រជាពលរដ្ឋខ្លះបានយកទីតាំងគំរបលូប្រើប្រាស់នៅមុខផ្ទះរបស់ខ្លួន ហើយដែលមន្ដ្រីជំនាញចុះធ្វើការស្ដាលូបែជាមានចេតនារារាំងមិនឲ្យកម្មករគាស់គំរបលូដើម្បីស្ដាអណ្ដូងលូទៅវិញ ។ បញ្ហានេះអាជ្ញាធរមូលដ្ឋានទទូចសុំឲ្យប្រជាពលរដ្ឋសហកា ។

express-logo-for-hotnews

គួរបញ្ជាក់ថា ក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យ២ និងភូមិសាស្ដ្រសង្កាត់បឹងទំពុន ខណ្ឌមានជ័យគឺនៅពេលភ្លៀងធ្លាក់ម្ដងៗទឹកដក់លើដងផ្លូវជន់លិចចូលក្នុងលំនៅឋានអ្នកស្រុករាប់ខែក៏មានដែរនៅក្នុងតំបន់ខ្លះដោយសារអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានីមិនបានគិតគូរអំពីប្រព័ន្ធលូបង្ហូរទឹកឲ្យបានច្បាស់លាស់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ បញ្ហានេះប្រជាពលរដ្ឋបានសំណូមពរសុំឲ្យអាជ្ញាធរក្រុងភ្នំពេញពិសេសអាជ្ញាធរខណ្ឌមានជ័យ យកចិត្ដទុកដាក់គិតគូពីបញ្ហានេះជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផង ៕

ប្រភព ៖ កោះសន្តិភាព

 

Leave a Reply