ba1fde7f-209a-4173-893a-9809bd380622

សួន​ច្បារ​មាត់​ទន្លេ​ចាប់​ផ្តើម​ជួស​ជុល​ឡើង​វិញ

ប្រភព ៖ ភ្នំពេញបុស្តិ៍

នាពេលថ្មីៗនេះក្រុមកម្មករបានចាប់ផ្តើមគាស់កាយឥដ្ឋការ៉ូនៅតាមសួនច្បារមាត់ទន្លេ ផ្នែកខាងជើងមុខវត្តឧណ្ណាលោមឡើងវិញ។ កម្មករវ័យជិត ៣០ឆ្នាំមួយរូប ធ្វើការនៅទីនោះបានប្រាប់ថា ដោយសារ«សួនច្បារនៅម្តុំត្រង់នោះខូចច្រើនពេកទើបថ្នាក់លើ បានឲ្យពួកយើងគាស់ឥដ្ឋទាំងនោះចោល ហើយផ្លាស់ដោយឥដ្ឋការ៉ូថ្មី ដែលគេថានាំចូលមកពីប្រទេសជប៉ុន»។ ស្ទើរតែរៀងរាល់ឆ្នាំនៅតាមសួនច្បារសាធារណៈមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរធ្វើការកែប្រែ និងជួសជុលឡើងវិញជាញឹកញាប់ដូចជាសួនច្បារវិមានឯករាជ្យ និងសួនច្បារមុខវត្តបទុមជាដើម ដែលការងារបែបនេះជារឿយៗត្រូវបានមហាជនរិះគន់ថា ការស្ថាបនាសួនច្បារខ្វះគុណភាពធ្វើឲ្យមានការខាតបង់ថវិកាជាតិ៕

Leave a Reply