IMG_1901

ប្រជាពលរដ្ឋសហគមន៍ខ្វាកំពុងរងគ្រោះដោយការបណ្ដេញចេញដោយបង្ខំ

ដោយ ភុំ រ៉ាវី, សំឡេងទីក្រុងកម្ពុជា ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៥

កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ផ្ទះប្រជាពលប្រមាណជាង ១០ខ្នង ក្នុងសហគមន៍ខ្វា ដែលស្ថិតនៅសង្កាត់ដង្កោរ ខណ្ឌដង្កោរ ត្រូវបាន កងកំលាំង សន្ដិសុខ របស់ សាលាខណ្ឌដង្កោរ ដែលដឹកនាំដោយ អភិបាលខណ្ឌដង្កោរ បានធ្វើការឈូសឆាយផ្ទះសំបែង របស់ប្រជាពលរដ្ឋ ដោយពុំមាន ធ្វើសេចក្ដីជូនដំណឹងជាមុននោះទេ។

ការឈូសឆាយកំទេច និងបណ្ដេញចេញនេះ ធ្វើឡើងចាប់ពីវេលាម៉ោង ៩ ព្រឹករហូតដល់ម៉ោង ១២​រសៀល ហើយប្រជាពលរដ្ឋរងគ្រោះទាំងនោះ បានបាត់បង់និងខូចខាតទ្រព្យសម្បតិ្ដទាំងស្រុងតែម្ដង ដោយសារតែពួកគាត់ពុំមានឱកាសអាចរើរុះ និងរៀបចំដោយខ្លួនឯងនោះទេ។ ហើយយប់ថ្ងៃដដែលនោះ ប្រជាពលរដ្ឋរងគ្រោះទាំងអស់បានសម្រេចចិត្ដសំរាននៅលើផ្លូវមុខលំនៅឋានរបស់ពួកគាត់នោះ ដោយពុំមាននូវសំភារៈប្រើប្រាស់នោះទេ ជាពិសេសពួកគាត់គេង ក្រោមដំបូលប្រក់មេឃក្រោមទឹកសន្សើម។

ប្រជាពលរដ្ឋសហគមន៍ខ្វាបានអោយដឹងថា ពួកគាត់បានធ្វើការកាន់កាប់ដីនេះតាំងពីឆ្នាំ ១៩៨៣ មកន្លេះ ដោយពួកគាត់បានប្រើប្រាស់ដីនេះ សម្រាប់ដាំដំនាំកសិកម្មផ្សេងៗ រហូតមកដល់ឆ្នាំ ២០១៣នេះ ពួកគាត់បានធ្វើផ្ទះលើដីនេះ។ ម្យ៉ាងទៀត ពួកគាត់ក៏ធ្លាប់ទទួលបណ្ដឹងជាញឹកញ៉ាប់ផងដែរ ក្រោមការចោទប្រកាន់ពួកគាត់ថារស់នៅកាន់កាប់ដីដោយខុសច្បាប់។

តើមានសហគមន៍ប៉ុន្មានទៀតក្នុងរាជធានីភ្នំពេញដែលរងគ្រោះដោយការបណ្ដេញចេញដោយបង្ខំយ៉ាងដូច្នេះ? តើរដ្ឋាភិបាលគួរផ្ដល់ដំណោះស្រាយបែបណាដើម្បីជៀសវាងនូវ ការប្រើប្រាស់ហឹង្សាដូច្នេះ?

សូមទស្សនារូបខាងក្រោម?

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply