1n

មូលហេតុដែលបណ្ដាលឲ្យដាច់ចរន្តអគ្គីសនី៤ទីតាំងផ្សេងគ្នានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧នេះ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

យោងតាមគេហទំព័ររបស់អគ្គីសនីកម្ពុជាបានអោយដឹងថា ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១៣ៈ៤៤ នាទីរសៀល មានករណីលោតដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៥ (GS5-F9-F10-F11-F12-F13-F14) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)សង្កាត់កាកាប សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣) សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (៤)ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មូលហេតុបណ្តាលមកពីមានកំហូចបរិក្ខារអគ្គីសនីនៅក្នុងអនុស្ថានីយទី៥។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។

Leave a Reply