រដូវភ្លៀងមកដល់អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមត្រួតពិនិត្យនិងកែលម្អរប្រព័ន្ធលូ
Posted On : មិថុនា, 22, 2017 | By Thak Sreyleak

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារបច្ចេកទេស សហការជាមួយមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការដ្ឋានជួសជុលនិងផ្លាស់ប្ដូរប្រព័ន្ធលូដែលខូច ត្រង់ចំណុចស្តុបណតប្រ៊ីដ នៅតាមបណ្ដោយផ្លូវណតប្រ៊ីដ កែងនឹងផ្លូវ២០០៤ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កន្លងមកផ្លូវមួយខ្សែដែលមានប្រវែងជិត២គីឡូម៉ែត្រនេះ បានរងការខូចខាតយ៉ាងខ្លាំងដោយសារតែជាផ្លូវដែលសំបូរ រថយន្តធុនធំឆ្លងកាត់ផង ជាពិសេសគឺខូចខាតដោយសារជំនន់ទឹកភ្លៀងចាប់ពីស្តុបណតប្រ៊ីដចុះពីផ្លូវ២០០៤រហូតដល់ស្តុបផ្សាររតនាផ្លាហ្សា មហាវិថីសហព័ន្ធរុស្សី។

បច្ចុប្បន្នខាងបច្ចេកទេសកំពុងសិក្សានិងអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះដែរក៏មានការចូលរួមសហការជាមួយនឹងមន្ត្រីដែលមកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានចុះមក ដើម្បីជួយពិនិត្យ ការពារ និងដោះស្រាយបញ្ហាប្រឈមដែលអាចនឹងកើតមានឡើងជាចៃដន្យដោយការប៉ះពាលទៅលើបំពង់មេដឹកនាំទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅខណៈពេលក្រុមការងារកំពុងអនុវត្តការងារនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្អាកការផ្គត់ផ្គង់ទឹកស្អាតក្នុងរយៈពេលខ្លីនៅតំបន់ខាងលើនេះ ដើម្បីសម្រួលដល់ការអនុវត្តការងារស្ដារនិងស្ថាបនាប្រព័ន្ធរំដោះទឹកជំនន់នេះ និងផ្លាស់ប្ដូរដាក់លូថ្មី ដែលមានប្រវែងប្រហែលជិត៣០ម៉ែត្រ។

22-6-016

 

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!