19424507_1709456435739253_1689984840869561560_n

បញ្ហាទឹកលិចក្នុងទីក្រុងនៅតែគ្មានដំណោះស្រាយ

រូបភាព និងវីដេអូ អំពីទឹកលិចក្នុងរាជធានីភ្នំពេញជាច្រើនត្រូវបានប្រជាពលរដ្ឋបង្ហោះ និងចែករំលែកតៗគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពេលភ្លៀងធ្លាក់ម្ដងៗ។

19429990_1431351223598466_5998137794362156453_nកាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧ មានភ្លៀងមួយមេធំបណ្តាលឲ្យទឹកភ្លៀងជន់លិចលើដងផ្លូវនៅតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះគេបានសង្កេតឃើញមាន រូបភាពមនុស្សស្រី៤នាក់ឈរថតលើដងផ្លូវ ជាមួយទឹកលិចត្រឹមចង្កេះ ដូចជាទឹកស្ទឹង បានបង្ហោះ និងចែករំលែកតៗគ្នាជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ចំពោះពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បញ្ហាទឹកលិចនៅតាមខណ្ឌដែលខ្លួនរស់នៅហាក់ដូចជារឿងធម្មតាទៅហើយ ព្រោះមិនមែនជាលើកទីមួយទេដែលពួកគេបានជួបប្រទះបញ្ហានេះ។

19437221_1431351213598467_8236625703758367762_nប្រជាពលរដ្ឋសង្ឈឹមថា លោកអភិបាលក្រុងថ្មីនឹងមានវិធានការដោះស្រាយលើបញ្ហាទឹកលិចក្នុងទីក្រុងនេះ ដើម្បីសម្រួលដល់ការរស់នៅ និងការធ្វើដំណើរដល់ពួកគេ។

លោក ឃួង ស្រេង បានចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ។ តាមរយៈរូបភាពទាំងនេះសង្ឃឹមថាអាចពញ្ញាក់ស្មារតីថ្នាក់ដឹកនាំថ្មី និងក្រសួងពាក់ព័ន្ធនានា រកមធ្យោបាយដោះស្រាយបញ្ហានេះបានឆាប់រហ័ស។

Leave a Reply