%e1%9f%a1

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ស្ថាបនា​បាន​70​ភាគរយ​និង​សំរុក​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​2017

ប្រភព ៖ កោះសន្តិភាព

អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា តំបន់ស្តុបផ្សារដីហុយនឹងលែងមានការកកស្ទះចរាចរណ៏ទៀតហើយបន្ទាប់ពីស្ពានអាកាសស្ដុបផ្សារដីហុយស្ថាបនារួចរាល់នៅអំឡុងចុងឆ្នាំ២០១៧នេះ ។

%e1%9f%a2

លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្ដន៏ការងារនៅក្នុងការដ្ឋានស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយទាំងមូលគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្រេចបានប្រមាណ៧០ភាគរយ ចំណែកការងារដែលនៅសេសសល់មានការចាក់កម្រាល ស្ថាបនាបង្កាន់ដៃស្ពាន និងការងារលាបគំនូស និងដាក់ស្លាកចរាចរណ៏ជាដើម ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីចុងខែសីហា ឆ្នាំ២០១៦កន្លងមក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៧នេះបើតាមផែនការគ្រោងទុក ។

untitled-1

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤កន្លែងគឺស្ពានអាកាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ៕

%e1%9f%a3

Leave a Reply