untitle-1

ស្ពាន​ជ្រោយចង្វារ​ចាស់​មិន​បិទ​ទាំងស្រុង​ទេ ​ទុក​ឲ្យធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​ភ្ជំ​បិ​ណ្ឌ

ប្រភព ៖ កោះសន្តិភាព

មន្ត្រីក្រសួងសាធារណការបានអះអាងថា ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុននឹងបើកដំណើរការជួសជុលជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែមិនទាន់បិទចរាចរណ៍ទាំងស្រុងនៅឡើយទេដើម្បីទុកពេលវេលាឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះបានមួយរយៈពេលទៀត ។ 

លោកបន្តថា ជាជំហានដំបូងក្រុមមន្ត្រីបច្ចេកទេសគ្រាន់តែធ្វើការហ៊ុំព័ទ្ធកន្លែងទុកដាក់សម្ភារសំណង់នៅក្រោមស្ពានជាមុនសិន ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចធ្វើដំណើរបានជាធម្មតានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈប្រជាពលរដ្ឋត្រូវធ្វើដំណើរពីភ្នំពេញទៅកាន់ស្រុកកំណើតកាត់តាមផ្លូវ៦A ។ នៅពេលក្រុមមន្ត្រីជំនាញរៀបចំការដ្ឋាននៅខាងក្រោមរួចរាល់ក្រុមការងារជំនាញនឹងបន្តធ្វើការហ៊ុំព័ទ្ធគល់ស្ពានទាំងសងខាង ហើយបិទការធ្វើចរាចរណ៍ទាំងស្រុងតែម្តងដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីជំនាញធ្វើការជួសជុលបានដោយរលូន ។

ប្រធាននាយកដ្ឋានផ្លូវថ្នល់បានបញ្ជាក់ថា គម្រោងជួសជុលស្ពានជ្រោយចង្វាចាស់នេះនឹងត្រូវធ្វើឡើងតាមរូបភាពស្ថាបនាថ្មីនៅគល់ស្ពានទាំងសងខាងដែលវាមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ប៉ុន្តែសម្រាប់ផ្នែកកណ្តាលស្ពានគ្រាន់តែធ្វើការជួសជុលឡើងវិញតិចតួចប៉ុណ្ណោះដោយសារបង្គំដែកសម្រាប់ភ្ជាប់ស្ពាននៅល្អ ។ ក្នុងអំឡុងពេលបិទស្ពានចាស់ដែលជាច្រកចេញពីភ្នំពេញដ៏សំខាន់ដើម្បីជួសជុលនេះក្រសួងសាធារណៈការម្រេចដាក់សាឡាងចំនួន២គ្រឿងចម្លងអ្នកដំណើរទៅមកមិនយកកម្រៃសេវារួមទាំងការបង្វែរទិសដៅធ្វើដំណើរទៅតាមស្ពានព្រែកព្នៅជំនួសវិញ ៕

8570c029-ed28-41f6-989b-93b2e2111e7d

Leave a Reply