%e1%9f%a1

គំរូប្លង់ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥​ ទៅផ្លូវជាតិលេខ ៦អា

មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំរូប្លង់នៃ ស្ពានឆ្លងកាត់ទន្លេសាប ត្រង់ចំណុចឬស្សីកែវ ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ ៦អា។

គួរជម្រាបថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបេឡេជាបណ្ដោះអាសន្នឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីមិច ឬស្សីកែវ ទៅផ្លូវជាតិលេខ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ។

ការសាងសង់ស្ពានដែកបេឡេនេះ នឹងត្រូវរុះរើចេញ ជំនួស ដោយស្ពានថ្មវិញ ដោយលើកកម្ពស់ស្ពានថ្មី ឲ្យប្រហាក់ប្រហែលស្ពានជ្រោយចង្វារ ហើយជើងទេរស្ពានបើកឲ្យបាន ៦០ម៉ែត្រ។

សម្រាប់គំរូប្លង់ខាងលើ សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានបេតុងឆ្លងទន្លេថ្មី ដែលមានតម្លៃជាង ៣៥លានដុល្លារអាមេរិក តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦អា។

ដោយទីក្រុងភ្នំពេញ ស្ថិតនៅចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំងដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង៤ ដែលស្ថិតនៅជាប់ទន្លេ រួមមាន ទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារ តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ។

គម្រោងសាងសង់ស្ពាននេះ អាចនឹងឆ្ពោះចំ តំបន់ឃ្លាំងសាំងសូគីមិច ហើយសាលារាជធានីភ្នំពេញ គ្រោងបន្ថែមផ្លូវ ១ខ្សែទៀត បាញ់ទៅផ្លូវទំនប់ទួលគោក៕

ប្រភព ៖ postnews

%e1%9f%a1

%e1%9f%a2

%e1%9f%a3

%e1%9f%a4

 

Leave a Reply