Hun Sen Green Park

តម្រូវការទីធ្លាបៃតង

អ្នករស់នៅទីក្រុងភ្នំពេញមានភាពសកម្មណាស់។ ជារៀងរាល់ល្ងាច ពួកគេបានប្រមូលផ្តុំគ្នានៅ​តាមទីធ្លាសាធារណៈនានា លេងល្បែងកម្សាន្តដូចជា វាយសី ទាត់សី បាល់ទាត់ និងជជែកកម្សាន្តជាមួយមិត្តភ័ក្ភជាដើម។ តែស្ថានភាពផ្លូវនៅទីក្រុងមិនមែនជាកន្លែង អំណោយ ផលផ្ដល់សុវត្ថិភាព​ ឲ្យពួកគេលេងកម្សាន្តនៅល្បែងប្រជាប្រិយទាំងនោះទេ ជាពិសេសក្មេងៗតែម្តង។ ហើយសួនកម្សាន្តនៅទីក្រុងឥឡូវនេះកំពុងតែមានតម្រូវការខ្ពស់។ មានតែ ផ្ទៃដីប្រមាណជា ០.៦៦ គីឡូម៉ែតនៃទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលជាសួនកម្សាន្តសាធាណៈផ្លូវការ ដែលតំណាងឲ្យ ០.១ ផ្ទៃដីរបស់ទីក្រុងទាំមូល។​ ហើយសួនសាធារណៈភាគច្រើន ត្រូវបានគេឃើញមាននៅតែទីប្រជុំជនក្នុងក្រុងតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក៏ដោយ នៅជាយក្រុងឥឡូវនេះមានទីកន្លែងទំនេរជាច្រើន តែគ្មានកន្លែងណាមួយត្រូវ បានរៀបចំធ្វើជាទីកម្សាន្ត (សួន) សាធារណៈឡើយ គេឃើញតែមានការតាំងបង្ហាញ ពីការអភិវឌ្ឍនានា ដែលមើលទៅហាក់ដូចជាដីទំនេរទាំងនោះ គេទុកសម្រាប់សាងសង់ជាបុរី ផ្ទះវីឡា ជាជាងទីធ្លាបៃតង (សួនកម្សាន្ត) ហើយមើលទៅ។

សារៈសំខាន់នៃសួនកម្សាន្ត

​ សួនកម្សាន្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានទីក្រុង ហើយក៏មានតួនាទីសំខាន់ៗ​ជាច្រើនទៀត។ សួនកម្សាន្តទាំងឡាយ ផ្តល់ជាកន្លែងសម្រាប់ប្រជាពលរដ្ឋទាំងអស់ប្រមូលផ្តុំគ្នា និងលេងល្បែងកម្សាន្តនានា។ នៅសួនកម្សាន្ត ក្មេងៗទាំងឡាយអាចលេងកម្សាន្តសប្បាយតាមចិត្ត ជាមួយមិត្តភ័ក្ភរបស់ពួកគេ។ តាមច្បាប់ធម្មជាតិ ទីសាធារណៈ ដូចជាសួនកម្សាន្ត បានកាត់ផ្តាច់រនាំងសង្គម ដែលបង្ករឲ្យ មនុស្សទូទៅអាចជួបជុំគ្នាធ្វើសកម្មភាពបានដោយសេរី។ អ្នកអាចទៅកម្សាន្តនៅសួនកម្សាន្តរាជធានីភ្នំពេញ ឬសួននៅទីក្រុងដ៏ទៃទៀត នោះអ្នកនឹងឃើញថាមនុស្ស ទាំងឡាយសប្បាយរីករាយក្នុងការកម្សាន្តនៅសួនសាធារណៈ។ ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាក្នុង ការលេងកម្សាន្តនៅលើសួនសាធារណៈ។

សួនកម្សាន្តនានា ជាកន្លែងរុក្ខជាតិបៃតង ដែលវាមិនមែនជាសំណង់ធ្វើអំពីស៊ីម៉ង់ និងកញ្ចក់ដែលយើង ទាំងអស់គ្នារស់នៅ និងធ្វើការនោះទេ។ ការលុបបំបាត់ចំណុចមិនល្អនៃទេសភាពទីក្រុង ដោយផ្សាភ្ជាប់រុក្ខជាតិបៃតង គឺវាមានសារៈសំខាន់ណាស់សម្រាប់សុខភាព​ទាំងទីក្រុង និងអ្នករស់នៅក្នុងទីក្រុង ហើយវាអាចជួយកាត់បន្ថយសំលេងរំខាន និងការបំពុលបរិយាកាស ដែលផលិតដោយទីក្រុងផងដែរ។ សួនកម្សាន្ត Botanical Gardens នៅប្រទេសសិង្ហបុរី ជាឧទាហរណ៍មួយដែល វាមានភាពស្ងប់ស្ងាត់ បើទោះបីជាវាឋិតនៅលើដងផ្លូវដែលមាន ចរាចរមមាញឹកយ៉ាងណាក៏ដោយ។

Symphony Lake in the Singapore Botanic Gardens, Singapore

បឹង Symphony នៅសួនកម្សាន្ត Botanic, ប្រទេសសិង្ហបុរី

ការរត់ហាត់ប្រាណ ការហាត់ប្រាណ លេងបាល់ជាក្រុម ឬធ្វើយោកាក៏ដោយ សុទ្ធតែជាសកម្មភាពដែល មនុស្សទាំងឡាយអាចធ្វើបាននៅឯសួនកម្សាន្ត។ មានសួនកម្សាន្តមួយចំនួន ដូចជាសួនកម្សាន្តមាត់ ទន្លេ ទីក្រុងភ្នំពេញ គេក៏ឃើញមានក្លឹបហាត់ប្រាណផងដែរ។ នៅទីក្រុងបាងកក ប្រទេសថៃ សួនកម្សាន្តបៃតងផ្ទាល់ដី ឈ្មោះថា Lumphini ជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ សម្រាប់ការធ្វើលំហាត់ប្រាណ សម្រាប់ប្រជាជនក្នុងតំបន់។

Lumphini_Park_air_viewសួនកម្សាន្ត Lumphini នៅទីក្រុងបាងកក ប្រទេសថៃ

បូជនីយដ្ឋាន កន្លែងចងចាំប្រវត្តិសាស្រ្ត និងព្រឹត្ដិការណ៍វប្បធម៌សំខាន់ៗ តែងតែត្រូវបានគេដាក់​តាំងបង្ហាញ នៅទីសួនកម្សាន្តសាធារណៈនានា ដែលធ្វើឲ្យកន្លែងនោះក្លាយជា​កន្លែងដែលរំឭក ដល់ប្រវត្តិសាស្រ្តរបស់សង្គមជាតិមួយ។ សួនសាធារណៈ អាចប្រើជាទីរំឮក ពីការចងចាំនៃរឿង រ៉ាវផ្សេងៗរបស់ប្រទេសមួយ ហើយអាចឲ្យមនុស្ស​ទាំងអស់រៀនសូត្រ ពីសិល្បៈនៃសារៈមន្ទី និងការចងចាំនានាពីគំនូរ   ផ្សេងៗសម្រាប់គោល​បំណងស្នេហាជាតិ។ សួនកម្សាន្ត Beihai នៅទីក្រុងប៊ីជីង ជាឧទាហរណ៍មួយដ៏ល្អ ដែលសួនកម្សាន្តនោះ​វាបង្កើតឡើក្នុងការបង្ហាញ អំពីប្រវត្តិសាស្រ្តរបស់ប្រទេសគេតែម្តង។

Beihai Park in Beijing, China

សួនកម្សាន្ត Beihai នៅរាជធានី Beijing ប្រទេសចិន

តម្រូវការសួនកម្សាន្តនៅទីក្រុងភ្នំពេញ

រាជធានីភ្នំពេញឥឡូវនេះ កំពុងតែត្រូវការសួនកម្សាន្តជាច្រើនទៀត។ សួនកម្សាន្តដែលមានទំហំធំ និងវែង មានតែនៅក្នុងរាជធានីតែប៉ុណ្ណោះ ហើយសួនទាំងនោះមានមនុស្សជាច្រើនមកកម្សាន្តនាពេលល្ងាច ជាជាងពេលថ្ងៃ។ ពេលថ្ងៃពុំសូវមានមនុស្សមកកម្សាន្តទេ ពីព្រោះពុំសូវមានម្លប់ជ្រក ហើយមានសួន តិចណាស់នៅរាជធានីភ្នំពេញដែលមានដើមឈើដែលអាចផ្តល់ម្លប់ជ្រកបាន។ ជាការពិតណាស់ សួនកម្សាន្ត នៅទីក្រុងភាគច្រើន ហាក់ដូចជាបង្កើតឡើងគិតតែពីអ្នកនៅក្នុងទីក្រុង ជាជាងគិត ពីសម្ផស្សរបស់វា។

ដោយសារតែទីក្រុងមានការកើនឡើង មនុស្សក៏មានការកើនឡើងដែរ ដែលជាហេតុធ្វើឲ្យពួកគេ​បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើសួនកម្សាន្តដែលមានស្រាប់ ជាមួយមនុស្សណែន​ណាន់តាន់តាប់ជួបជុំគ្នា ជាពិសេសពេលល្ងាចជិតយប់។ ទោះបីជាងយ៉ាងនោះក៏ដោយ ផ្ទុយពីការដឹងថាអ្នកនៅទីក្រុងត្រូវការ ទីសាធារណៈបន្ថែមទៀត គេឃើញមានទីទំនេរ មានការអភិវឌ្ឍលឿន សូម្បីតែនៅជុំវិញពហុកីឡាដ្ឋានជាតិ Olympic ត្រូវបានលក់អស់ហើយ។ មានករណីស្រដៀងគ្នានេះផងដែរ អាជ្ញាធរមូលដ្ឋានពុំសូវជាយកចិត្ត​ទុកដាក់ធ្វើការអភិវឌ្ឍ បន្ថែមលើសួនកម្សាន្តសាធារណៈឡើយ បើតាមការពង្រីកទីក្រុង មានន័យថាអ្នកដែលរស់ នៅក្រៅក្រុងដែលនៅជាប់ទីក្រុង និងអាចមកលេងសួនកម្សាន្តដែល​នៅជិតខ្លួនបានតែមួយចំនួន ប៉ុណ្ណោះ៕​ បើគិតមើលទៅ សួនកម្សាន្តនៅទីក្រុងភ្នំពេញដែល​មានភាពស្រដៀងគ្នាលើទីតាំង និងទំហំ មានភាពខុសប្លែកច្រើនណាស់បើប្រៀបធៀបជាមួយ​នឹងសួនកម្សាន្តមួយចំនួនដូចជា សួនកម្សាន្ត Lumphini នៅបាងកក  សួនកម្សាន្ត Beihai នៅប៊ីជីង និងសួនកម្សាន្ត Botanical ប្រទេសសិង្ហបុរី។

Hun Sen Park in Phnom Penh, Cambodia

សួនកម្សាន្តសម្តេច ហ៊ុន សែន ភ្នំពេញ

ឆ្លើយតបទៅនឹងតម្រូវការការលេងកីឡា មានទីវាលស្មៅកីឡាសិប្បនិម្មិតមួយចំនួនត្រូវបានបើកឡើង នៅជុំវិញទីក្ក្រុងភ្នំពេញក្នុងពេលជាច្រើនឆ្នាំកន្លងទៅនេះ។ កន្លែងទាងនោះជាកម្មសិទិ្ធរបស់ឯកជន​ ហើយគេបានគិតថ្លៃទៅតាមការប្រើប្រាស់ ដែលកន្លែងលេងបាល់ទាំងនោះបានក្លាយជាកន្លែង​ពេញនិយមសម្រាប់ ក្រុមអ្នកលេងបាត់ទាត់។ នៅខណៈពេលដែល ទីវាលកីឡាសិប្បនិម្មិតទាំងនោះ មិនមែនជាសួនកម្សាន្ត ភាពពេញនិយមខាងផ្នែកកីឡានោះបានជំរុញឲ្យមាន​កន្លែងសាធារណៈ​បន្ថែមទៀតសម្រាប់បំពេញ តម្រូវការរបស់ពួកគេនៅទីក្រុងភ្នំពេញ។ ដើម្បីបំពេញតម្រូវការ និងសួនកម្សាន្តដែលមានភាពល្អប្រសើរ ក្រុមការងារសម្លេងទីក្រុង​បានប្រើប្រាស់ ផែនទី ដើម្បីចង្អុលបង្ហាញថាតើមនុសុ្សទាំងឡាយគេទៅលេងកីឡានៅឯណា ហើយតើមានទីសាធារណៈ នៅកន្លែងណាខ្លះ។ សូមចុចលើលក្ខខណ្ឌ “ទីកម្សាន្ត” ហើយផែនទីនឹងបង្ហាញពីសួនកម្សាន្ត កន្លែងលេងកីឡា ទីធ្លាសម្រាប់លេងកម្សាន្តនៅរាជធានីភ្នំពេញតែម្តង។ ហើយសូមកុំភ្លេចផ្ញើព័ត៌មាន ឬរបាយការណ៍ផ្សេងរបស់អ្នកដែលមានដោយចុចលើ “ដាក់របាយការណ៍”​។ នាពេលអនាគត រាជធានីភ្នំពេញមិនគ្រាន់តែ កន្លែងស្រាប់ធ្វើការ និងរស់នៅប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ និងសកម្មភាពសង្គមនានាផងដែរ។

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply