23-6-019

ក្រសួង​នឹង​អ៊ុត​បា​កូដ​លើ​ស្លាក​លេខ​រថយន្ដ ដើម្បី​ចៀសវាង​ការ​ក្លែង​ស្លាក​លេខ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ថ្មីៗ

នៅចុងឆ្នាំ២០១៧នេះ រាល់ការចេញស្លាកលេខរថយន្ដ នឹងមានដាក់បញ្ចូលបាឃ្យូកូដ ដើម្បីជៀសវាងការប្រើស្លាកលេខក្លែងក្លាយ  និងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចត្រួតពិនិត្យ និងគ្រប់គ្រងចំណូលពីការបង់ពន្ធ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រព័ន្ធទិន្នន័យបាកូដនេះ នឹងផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច

ពីប្រភេទរថយន្ដ ពណ៌ លេខតួ និងលេខម៉ាស៊ីន ចំណែកឯព័ត៌មានពីម្ចាស់រថយន្ដ មិនត្រូវផ្ដល់ឲ្យទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ដដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអ៊ុតបាឃ្យូកូដលើស្លាកលេខរថយន្ដ នៅចុងឆ្នាំ២០១៧នេះ ដើម្បីធានាកុំឲ្យមានការក្លែងបន្លំស្លាកលេខរថយន្ដ និងងាយស្រួលគ្រប់គ្រង និងត្រួតពិនិត្យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលបានស្រង់សម្តី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ប្រខែឧសភា។

លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះថា៖«ចាប់ពីចុងឆ្នាំ២០១៧ទៅ រាល់ការចេញស្លាកលេខរថយន្ដ ត្រូវតែមានដាក់បញ្ចូលបាឃ្យូកូដ ដើម្បីជៀសវាងការប្រើស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ។ ក្រសួងក៏នឹងតភ្ជាប់ប្រព័ន្ធនេះ ជាមួយនឹងនាយកដ្ឋានពន្ធដារ និងគយ ដែរ ដើម្បីងាយស្រួល ស្វែងរកយានយន្ដណាដែលបង់ពន្ធ ឬមិនបង់ពន្ធ»។

បើតាមលោក ស៊ុន ចាន់ថុល ប្រព័ន្ធទិន្នន័យបាឃ្យូកូដនេះ ក្រសួងសាធារណការ មិនផ្ដល់ព័ត៌មានទាំងអស់ឱ្យសមត្ថកិច្ចនោះទេ ផ្តល់តែប្រភេទរថយន្ដ ពណ៌ លេខតួ លេខម៉ាស៊ីនតែប៉ុណ្ណោះ។ ចំណែកព័ត៌មានទាក់ទងនឹងឈ្មោះម្ចាស់រថយន្ដ អាសយដ្ឋានរបស់ម្ចាស់យានយន្ដ ក៏មិនត្រូវផ្ដល់ឱ្យនោះទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ដដែរ។

បច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សិក្សាទៅលើការកែលម្អប្រព័ន្ធស្លាកសញ្ញាចរាចរណ៍ និងការគូសសញ្ញាចរាចរណ៍នៅទូទាំងប្រទេស។ ADB បានយល់ព្រមផ្ដល់អ្នកជំនាញបច្ចេកទេស ដើម្បីកែស្លាកសញ្ញាចរាចរណ៍ឱ្យបានប្រសើរ។ ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងធ្វើការងារជាមួយធនាគារពិភពលោក សិក្សាលើការចំណាយ លើការងារទាំងនេះ៕

Leave a Reply