_mg_0163

ក្រសួង​ដែន​ដី​ជូន​ដំណឹង​ស្ដី​ពី ការ​រុះរើ​អគារ​ប៊ូឌិញ ដើម្បី​អភិវឌ្ឍ​ថ្មី ចាប់ពី​ថ្ងៃ ១៧.០៧.២០១៧

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រសួងនឹងធ្វើការរុះរើ សំណង់អគារប៊ូឌិញ ដើម្បីធ្វើការអភិវឌ្ឍថ្មី គិតចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ។

ក្រសួងបានបញ្ជាក់ថា អគារប៊ូឌិញ មានសភាពទ្រុឌទ្រោមខ្លាំងដោយសារ ជាអគារចំណាស់សាងសង់ឡើងតាំងពីឆ្នាំ ១៩៦៣មកម្ល៉េះ។ ដូច្នេះហើយបានជា លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានយកចិត្តទុកដាក់គិតគូរ ពីសុវត្ថិភាពប្រជាពលរដ្ឋ ដោយធ្វើការទិញលក់ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋជាមួយក្រុមហ៊ុនជប៉ុន ដើម្បីអភិវឌ្ឍជាអគារទំនើប មានកំពស់ជាង ២០ ជាន់។ តាមរយៈគម្រោងនេះឃើញថា ក្នុងចំណោមអ្នករស់នៅក្នុងអគារនេះសរុប៤៩២គ្រួសារ មានបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៨៥គ្រួសារ ហើយដែលបានធ្វើការចាកចេញទាំងស្រុងហើយ នៅសល់តែបងប្អូនប្រជាពលរដ្ឋចំនួន ៧គ្រួសារទៀតប៉ុណ្ណោះមិនទាន់ចាកចេញ ដោយរស់នៅក្នុងសភាពប្រថុយជាមួយគ្រោះថ្នាក់។

12-7-003

12-7-007

12-7-004

12-7-005

Leave a Reply