17-7-027

រដ្ឋមន្ត្រីដែនដីអះអាងថា អ្នករស់នៅអគារប៊ុលឌីងទាំងអស់ព្រមចាកចេញហើយ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ VOD

រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និយាយកាលពីថ្ងៃម្សិលមិញនៅលើទំព័រហ្វេសប៊ុករបស់លោកថា ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌីងទាំងអស់ បានសម្រេចលក់ផ្ទះសម្បែងរបស់ពួកគេនៅទីនោះហើយ ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអគារដ៏ចំណាស់មួយនេះ។

លោក ជា សុផារ៉ា បានរៀបរាប់ថា ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌីង ដែលបានកាន់កាប់អគារនេះ ៤៩២ចំណែកនោះ ឬស្មើនឹង ១០០ភាគរយ បានចុះកិច្ចសន្យាលក់ចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះហើយ។

បើតាមរដ្ឋមន្ត្រីរូបនេះ ការដែលឈានដល់កិច្ចព្រមព្រៀងបែបនេះ បន្ទាប់ពីមានដំណោះស្រាយរវាងប្រជាជនរស់នៅក្នុងអគារនេះ ក្រុមហ៊ុនវិនិយោគជប៉ុន Arakawa និងអ្នកពាក់ព័ន្ធដទៃទៀត។

អគារចាស់ទ្រុឌទ្រោមនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិវិនិយោគទៅក្រុមហ៊ុនជប៉ុន Arakawa សម្រាប់អភិវឌ្ឍអគារថ្មីកម្ពស់ ២១ជាន់ មានតម្លៃ ៨០លានដុល្លារ៕

Leave a Reply