express-logo-for-hotnew

ស្តូប​អ្នកកាសែត​នៅ​មុខ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ត្រូវ​បាន​ប្ដូរទីតាំង​

ប្រភព ៖ កោះសន្តិភាព

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តូបឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកកាសែតជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា (១៩៧០-១៩៧៥) ពីសួនច្បារខាងលិចវត្តភ្នំ (ទល់មុខសណ្ឋាគារឡឺរ៉ូយ៉ាល់) ត្រូវបានសាលារាជធានីភ្នំពេញយកចេញ និងត្រៀមដាក់នៅទីតាំងថ្មីលើសួនច្បារមុខស្ថានទូតបារាំងក្បែររង្វង់មូលគួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមលិខិតលេខ០៥២/១៧ លស.គ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមានចំណារពីសម្តេចតេជោ ហ៊ុន សែន បានឯកភាពជាគោលការណ៍ និងជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន NONGNOOCH LANDSCAPE&GARDEN DESING Co.Ltd ធ្វើការជួសជុលកែលម្អសួនច្បារ ស្ថិតនៅខាងលិចរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីដាក់ឈ្មោះថា «សួនច្បារមិត្តភាពកម្ពុជា-ថៃ» ។ ការជួសជុលកែលម្អសួនច្បារនេះត្រូវប៉ះស្តូបឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកកាសែតជាតិ-អន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា (១៩៧០-១៩៧៥)។ ប៉ុន្តែករណីនេះ រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឲ្យប្តូរទីតាំងទៅដាក់នៅសួនច្បារមុខស្ថានទូតបារាំងក្បែររង្វង់មូលគួចកាណុងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញវិញ ។

express-logo-for-hotnews

Leave a Reply