c01

គម្រោងខុនដូ និងសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏គួរឲ្យទាក់ទាញ កំពុងដំណើរការសាងសង់

ប្រភព ៖ Post News

គម្រោងសាងសង់សណ្ឋាគារលំដាប់អន្តរជាតិ ក៏ដូចជាខុនដូលំដាប់ផ្កាយ ៥ មួយចំនួនបាននឹងកំពុងដំណើរការសាងសង់នៅកម្ពុជាយើង ដែលគម្រោងនីមួយៗមាននូវចំណុចទាក់ទាញ និងភាពល្អប្រណិតផ្សេងៗពីគ្នា ក្នុងនោះរួមមាន ៖

១. គម្រោង The Penthouse Residence

ជាគម្រោងខុនដូលំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងកម្ពស់ ៣៦ ជាន់ ។ គម្រោងនេះ បង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជន ជាមួយនឹងអគារស្នាក់នៅបែបទំនើប និងទាន់សម័យ ចំណុចដ៏គួរអោយទាក់ទាញនៃគម្រោង គឺនៅជាន់កំពូលនៃអគារមានបង្កប់នូវភោជនីយដ្ឋានមួយ ដែលអាចធ្វើចលនាវិលជុំបាន ដោយប្រើរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះ ។ The Penthouse Residence មានទីតាំងនៅតាមបណ្ដោយមហាវិថីសុធារស និងឋិតនៅជិតផ្សារទំនើប អ៊ីអនម៉ល កណ្ដាលទីក្រុងភ្នំពេញ និងគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខនេះ ។

capture

២. គម្រោង Hyatt Regency Phnom Penh

ជាសណ្ឋាគារកម្ពស់ ១៤ ជាន់ ដែលសាងសង់ឡើង ក្នុងគោលបំណងសម្រាប់ទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគទុនធំៗ ជាច្រើនដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ក៏ដូចជាជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងមុខមាត់ប្រទេសជាតិផងដែរ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ Hyatt Regency Phnom Penh ជាសណ្ឋាគារដ៏ល្បីលំដាប់អន្តរជាតិ ដែលមានសាខាជាង ៦០០ កន្លែង នៅ ៥៦ ប្រទេស ជុំវិញពិភពលោក ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៧ នេះបើយោងតាម គេហទំព័រ ហ្វេសប៊ុករបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី និងនគររូបនីយកម្ម ។ វាមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

c001

៣. គម្រោង Sky Villa

ជាគម្រោងខុនដូលំដាប់ផ្កាយ ៥ កម្ពស់ ៣៥ ជាន់ ដែលវិនិយោគដោយក្រុមហ៊ុន Crystal Orage Construction Plc ។ គម្រោងនេះ ផ្ដោតលើការយកចិត្តទុកដាក់យ៉ាងសំខាន់ ទៅលើភាពល្អប្រណិត ជីវិតរស់នៅបែបស៊ីវីល័យ សុវត្ថិភាព និង បរិស្ថាន ។ អ្វីដែលគួរឲ្យទាក់ទាញនោះគឺគម្រោងនេះត្រូវបានរចនាម៉ូតដោយក្រុមហ៊ុន C.Y.Lee &Partners, Architects&Planners ដែលជាក្រុមហ៊ុនដ៏ល្បីបំផុតក្នុងពិភពលោក ។ Sky Villa មានទីតាំងស្ថិតនៅក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិក ខណ្ឌ ៧ មករា រាជធានីភ្នំពេញ និងគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ នាពេលខាងមុខនេះ ។

c002

Leave a Reply