3eb87eab-f7a7-41c9-b687-530e057e036e

រដ្ឋាភិបាលដាក់ទុន១០០លានដុល្លារជួយសហគមន៍កសិកម្មដើម្បីបន្ថយការនាំចូលផលកសិកម្មពីប្រទេសជិតខាង

លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានអោយដឹងនៅថ្ងៃទី២១ ខែមីនានេះថា ក្នុងការពង្រឹងសហគមន៍កសិកម្មរដ្ឋាភិបាលបានចំណាយទុនវិនិយោគជាង១០០លានដុល្លាអាមេរិក គម្រោងនេះផ្តោតសំខាន់លើសហគមន៍ដែលខ្លាំង មានសក្តានុពលស្រាប់ ក្នុងរយៈពេល៣ឆ្នាំត្រូវផ្គត់ផ្គង់ទាំងស្រូវសម្រាប់លក់ពូជ ទាំងស្រូវសម្រាប់នាំចេញរួមទាំងការផ្គត់ផ្គង់បន្លែរផ្លែឈើផងដែរសំដៅកាត់បន្ថយបន្លែរផ្លែឈើដែលនាំមកពីក្រៅប្រទេស ម៉្យាងទៀតគម្រោងផ្តោតលើសហគមន៍ដែលខ្លាំងស្រាប់នេះដើម្បីជាបទពិសោធន៍និងជាគំរូដល់សហគមន៍ដែលទន់ខ្សោយ៕

ប្រភព ៖ HangMeasNews

Leave a Reply