express-logo-for-hotews

បទបញ្ជា​លោកផ្កាយ៤​ ដែល​មានរង្វាន់២០ម៉ឺនរៀល ពិតជា​​​ប្រសិទ្ធិភាព​​​ណាស់

ប្រភព ៖ កោះសន្តិភាព

លោកស្នងការនគរការរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យលោកអធិការខណ្ឌចំនួន២ ឃាត់រថយន្តកុងតឺន័របើកចូលក្នុងក្រុងតាមផ្លូវហាមឃាត់ ដោយបានដាក់គោលការណ៍ថា ឃាត់រថយន្តធំបានមួយគ្រឿងនឹងត្រូវបានប្រាក់រង្វាន់ចំនួន២០ម៉ឺនរៀលលើកទឹកចិត្ត ដែលប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៧។

លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់អោយនគរបាលខណ្ឌចំការមន និងខណ្ឌមានជ័យ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឃាត់រថយន្តកុងតឺន័រណាដែលថ្លើមធំបើកបរលើផ្លូវហាមឃាត់គឺវិថីព្រះមុនីវង្ស និងវិថីព្រះនរោត្ដម ។ក្រោយពីលោកអធិការខណ្ឌទទួលបទបញ្ជា ក៏បានធ្វើការឃាត់រថយន្តកុងតឺន័របានចំនួនសរុប៨គ្រឿងភ្លាមៗក្នុងយប់នោះ ហើយកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ដើម្បីទទួលផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។

express-logo-for-hotnws

បើតាមនគរបាលខណ្ឌចំការមនបានប្រាប់ថា ដោយលោកស្នងការរាជធានីភ្នំពេញដាក់បទបញ្ជា អោយឃាត់រថយន្តប្រភេទកុងតឺន័រ ដែលបំពានបើកឆ្លងកាត់ផ្លូវហាមឃាត់ដូចជា ផ្លូវព្រះមុនីវង្ស និងផ្លូវព្រះនរោត្តម លោកបានធ្វើការឃាត់នៅចំណុច ផ្លូវព្រះមុនីវង្សមុខវិទ្យាល័យព្រះយុគន្ធរ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនចំនួន២គ្រឿង និងនៅមុខក្រសួងដែនដីនគរូបនីកម្មនិងសំណង់ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រង់ច្រមុះជ្រូកក្បាលថ្នល់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនួន៤គ្រឿង សរុបចំនួន៨គ្រឿង។ កម្លាំងសមត្ថកិច្ចបាននាំយករថយន្តជាមួយនឹងអ្នកបើកបរបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការណែនាំ និងផាកពិន័យតាមច្បាប់។

ដោយឡែក សមត្ថកិច្ចដែលឃាត់រថយន្តធំបានទាំង៨គ្រឿងនេះ គឺទទួលបានប្រាក់រង្វាន់ក្នុងរថយន្តមួយគ្រឿងបានចំនួន២០ម៉ឺនរៀល ជាការលើកទឹកចិត្តផងដែរ៕

express-logo-for-hotnews

Leave a Reply