c-_users_dell_pictures_july_3-11

ផែនការចុះស្រាវជ្រាវទឹកស្អាតដែលបាត់បង់នៅតែបន្តក្នុងខែសីហានេះ

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ សហគ្រាស រោងចក្រ ស្ថាប័ន ផ្សេងៗដែលមានទីតាំង លំនៅដ្ឋានរស់នៅក្នុង ខណ្ឌ៤អោយបានជ្រាបថា ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។
១- ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត)
២- ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ផ្សារដើមគរ, សង្កាត់បឹងសាឡាង)
៣-ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម)
៤- ខណ្ឌឫស្សីកែវ (សង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះ១-២, សង្កាត់គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, សង្កាត់ទួលសង្កែ) រាជធានីភ្នំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានស្នើរសុំកិច្ចសហការណ៍យោគយល់ អធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលអនុវត្តការងារ ព្រមទាំងសំណូមពរដល់គ្រប់ស្ថាប័នអាជ្ញាធរដែនដី ឬអង្គភាពមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយសំរួលដល់មន្ត្រីជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តការងារដូចខាងលើដោយក្ដីអនុគ្រោះ៕

20431422_1373112726071592_7954538537542077766_n

20526081_1373112772738254_1591427039762797790_n

20479684_1373112722738259_4024846056189704520_n

20431574_1373112716071593_6341742262422947073_n

Leave a Reply