យុទ្ធនាការណ៍ “រាយការណ៍ពីសំរាម និងកាកសំណល់នៅតំបន់របស់អ្នក” ត្រូវបានបញ្ចប់ទៅហើយ
Posted On : មេសា, 30, 2014 | By សំឡេងទីក្រុង

រហូតមកដល់ពេលនេះ យុទ្ធនាការណ៍ នេះបានបញ្ចប់ទៅហើយ ហើយក្រុមការងារ សម្លេងទីក្រុង ទទួលបាន របាយការណ៍ អំពីតំបន់គំនរសំរាម ចំនួន 88 របាយការណ៍ ផងដែរ។ ក្រុម ការងារសម្លេងទីក្រុង សូមធ្វើការថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាន ចូលរួម សហការ ផ្ដល់ជារបាយការណ៍ មកសម្លេងទីក្រុង។ ហើយ យើង សង្ឃឹមថា ក្រុមហ៊ុន ស៊ីនទ្រី រួមជាមួយ និងសាលាក្រុងភ្នំពេញ នឹងបន្តការយកចិត្ដទុក្ខដាក់ ជួយដោះស្រាយ បញ្ហា សំរាមនេះ និងផ្ដល់ជា ធុងដាក់សំរាម បានត្រឹមត្រូវ នៅតំបន់ដែលប្រជាពលរដ្ឋដាក់សំរាមទាំងនោះ។
Trash report.

ក្រុងការងារសម្លេងទីក្រុង សូមអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ ធ្វើការវេចខ្ចប់ទុកដាក់ សំរាម ឲ្យមានរបៀបរៀបរយផងដែរ ដើម្បីឲ្យបរិស្ថានទីក្រុង មានសោភ័ណ្ឌភាពល្អ ជាពិសេស ធ្វើអោយ ប្រជាពលរដ្ឋមានសុខភាពល្អទាំងអស់គ្នា៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!