18118720_729460633901358_6199940976346111737_n

ភ្លើងស្តុបថ្មីទី ១៣ និង​ទី១៤ ត្រូវបានដាក់អោយដំណើរការនៅព្រឹកម៉ិញនេះ

ក្រោមជំនួយរបស់ប្រទេសជប៉ុនបានផ្ដល់ជាជំនួយដល់កម្ពុជា  ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដាក់អោយដំណើរការជាបន្តបន្ទាប់គ្នានូវបង្គោលភ្លើងស្តុបក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថាភ្លើងស្តុបថ្មីទាំងអស់មានចំនួនប្រហែលជិត៦០០ កន្លែង ដែលអាចជួយសម្រួលចរាចរណ៍អោយកាន់តែមានភាពប្រសើរឡើងដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ជាក់ស្ដែងនៅវេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ភ្លើងស្តុបថ្មីទី ១៣ គឺភ្លើងស្តុបក្រោយព្រះបរមរាជវាំង ប្រសព្វរវាងផ្លូវលេខ ២៤០ និងផ្លូវលេខ ១៩ និង នៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី២៥ខែមេសានេះដែរ ភ្លើងស្តុបទី១៤ គឺភ្លើងស្តុបប្រសព្វរវាងមហាវិថីព្រះនរោត្តម និងផ្លូវលេខ ៣១០ ត្រូវបានដាក់អោយដំណើរការ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ៕

17992210_729460637234691_6523687809949271603_n

18034110_729460627234692_7572178020597966227_n

18058186_729574043890017_5474849598327062013_n

18157733_729574063890015_6219002308878053582_n

18118909_729574060556682_8869629006762735374_n

 

 

Leave a Reply