Tag Archives: world habitat day

ទីក្រុងនិយាយ! ការដាក់ឲ្យដំណើរការ គេហទំព័រសម្លេងទីក្រុង

អស់​រយៈពេល១ឆ្នាំកន្លះ​បន្ទាប់ពី​ការ​ឲ្យ​ដំណើរការ​គេហទំព័រ​ដំបូង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១២ យើង​មាន​ភាព​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​គេហទំព័ សម្លេង​ទីក្រុង!  រយៈពេល១៨ខែ​កន្លងមកនេះ យើង​បានធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ក្នុ្ង​ង​ការ​អភិ​វ​ឌ្ឃ​គេហទំព័រ​នេះ ដូចជា​ការដាក់​បន្ថែម​ទំព័រ​ប្លុក និង​ប្រព័ន្ធ​រាយការណ៍​តាមរយៈ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទដៃ និង​ការផលិត​វី​ឌី​អូ​ណែនាំ​ជាជំហានៗពន្យល់​ពី​របៀប​ដាក់រ​បាយ​ការណ៍​ទៅ​គេហទំព័រ។ យើង​បានធ្វើ​យុទ្ធនាការ​មួយចំនួន ចាប់ពី​យើង​បាន (ទទួលជោគជ័យ) ជួយសង្គ្រោះ​ហាង​អ៊ី​ន​ធើ​ណេ​ត​កាហ្វេ ទៅ​យុទ្ធនាការ​ដ៏​ល្បី​គឺ​ការ​ដាច់​ចរន្តអគ្គិសនី  រហូតមកដល់​យុទ្ធនាការ​រាយ​ការ​ណី​ពី​ស្ថានភាព​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ។ ក្នុងពេល​នៃ​ការដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​គេហទំព័រ​នេះ យើង​ក៏មាន​សេចក្តី​រីករាយ​ក្នុងការ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ស្របពេល​ជាមួយគ្នា ដែល​យុទ្ធនាការ​នេះ​ផ្តោតទៅលើ​ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ។ បើទោះបីជា​ប្រព័ន្ធ​លូទឹក​មាន​ដំណើរការ ក៏​ប​ន្តែ​ផ្លូវ​មួយចំនួន​នៅក្នុង​ទីក្រុង​នៅ​បន្ត​លិច​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​យើង​ចង់ដឹងថា​វា​មាននៅ​ទីណា​ខ្លះ! លទ្ធផល​ទិន្នន័យ​នៅលើ​ផែនទី នឹង​ជួយ​អ្នករស់នៅ​ទីក្រុង​ជៀស​ពី​តំបន់​មាន ដែលមាន​ការលិចលង់​ខ្លាំង ក្នុងអំឡុងពេល​ភ្លៀង ហើយក៏​ដូចជា​ជួយ​បង្ហាញ​ដល់​កិច្ចប្រឹងប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​លូទឹក។ យើង​ក៏មាន​សេចក្តី​សប្បាយរីករាយ ក្នុងការ​ប្រកាស​អំពី​កិច្ចប្រជុំ​ប្រចាំខែ​របស់​សម្លេង​ទីក្រុង​ផងដែរ។ កិច្ចប្រជុំ​ប្រចាំខែ​របស់​សម្លេង​ទីក្រុង គឺមាន​ក្រុម​អ្នក​ស្ម័​គ​ចិត្ត​ដែល​ជួបគ្នា​រៀងរាល់ខែ ដើម្បី​ពិភាគ្សា​អំពី​បញ្ហា​ទីក្រុង ការអភិវឌ្ឍ​ចុងក្រោយ​របស់​សម្លេង​ទីក្រុង និង​ការឆ្លើយតប​វិញ​តាមរយៈ​ការសំអាត​ទីក្រុង។ កិច្ចប្រជុំ​នឹង​ចាប់​ផ្តើមដំបូង នៅ​ថ្ងៃទី១២…

តើមានគេប្រើឈ្មោះរបស់អ្នកក្នុងការបោះឆ្នោតឬ?

កាលពីម្សិលមិញ ការសែតភ្នំពេញប៉ុស្ត៍បានចុះផ្សាយផែនទី និង ទន្ន័យ ដែលបង្ហាញពីអត្រា អ្នកមានឈ្មោះបោះឆ្នោត ដែលមានចំនួនលើសពី ១០០ ភាគរយ នៅតំបន់ភាគច្រើននៃទីក្រុងភ្នំពេញ។ យោងតាមអត្ថបទមួយរបស់ការសែតភ្នំពេញប៉ុស្ត៍ បានឲ្យដឹងថា មានឈ្មោះអ្នកបោះឆ្នោតចំនួន ១៤៥ ០០០ឈ្មោះ បន្ថែមទៀតដែលបានរក ឃើញនៅក្នុងតារាងឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ។ ឧទាហរណ៍ជាក់ស្តែង នៅសង្កាត់ទន្លេបាសាក់ អត្រាការចុះឈ្មោះបោះឆ្នោតមានរហូតដល់ទៅ ១៦៨ ភាគរយឯណោះ ដែលនេះមានន័យថា មានឈ្មោះបន្ថែមចំនួន ៩១៩៧ ឈ្មោះដែលបានរកឃើញ នៅក្នុងតារាងបញ្ជីឈ្មោះអ្នកបោះឆ្នោត បើប្រៀបធៀបទៅនឹងចំនួនពិតជាក់ស្តែងនៃអ្នកមាន ឈ្មោះបោះឆ្នោតក្នុងតំបន់នោះ។ ចំនែកឯ សង្កាត់ស្រះចកវិញ អត្រានៃអ្នកដែលមាន ឈ្មោះបោះឆ្នោត មានចំនួនរហូតដល់ទៅ ១៣៨ភាគរយ បើគិតជាឈ្មោះមានចំនួន ៥៧៤៧នាក់។…