Tag Archives: Vietnam

បញ្ហាដាច់ចរន្តអគ្គិសនី ជាប្រធានបទដ៏ក្តៅគគុក នៅទីក្រុងភ្នំពេញ

ការដាច់ចរន្តអគ្គសនីនៅទីក្រុងភ្នំពេញ កាលពីវេលាម៉ោងប្រហែលជា ២ រសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ វាបានក្លាយជាប្រធានបទមួយ ដ៏ក្តៅគគុកដែលសាធារណៈជនទូទៅ បានលើកយកមកពិភាគ្សា។ សម្លេងទីក្រុង ក៏បានទទួលរបាយការណ៍ អំពីការដាច់ចរន្តអគ្គិសនី ពីសាធារណៈជនស្ទើរគ្រប់ផ្នែក​ ទាំងអស់នៃទីក្រុងភ្នំពេញ ដែលពួកគាត់បានរអ៊ូរទាំ អំពីការដាច់រន្តអគ្គិសនី និងបញ្ហាខ្វះខាតទឹក​ ប្រើប្រាស់មួយចំនួននៅ ពេលដាច់ចរន្តអគ្គិសនីផងដែរ។ យោងតាមរបាយការណ៍ ការដាច់ចរន្តអគ្គិសនីនេះ វាជាបញ្ហាដែលហាក់​ដូចជា មិនធ្លាប់កើតមាន​ទេពីមុន​មក គឺការដាច់ចរន្តអគ្គិសនីដែលមានទំហ៊ំធំ ពីប្រទេសវៀតណាមតែម្តង ដែលជាប្រទេសជិតខាង ហើយរាលដាលមកដល់ ព្រះរាជាណាចក្រកម្ពុជា។ បើតាមសម្តីរបស់មន្រ្តីអគ្គិសនីកម្ពុជា ដែលបាន​ចុះផ្សាយនៅក្នុងការសែត The Cambodia Daily​ បានឲ្យដឹងថា…