Interview: Capital shortage main obstacle for Cambodia in connectivity development: official

On

Mar 26,2015, Source: ShanghaiDaily.com

PHNOM PENH, March 26 (Xinhua) — A lack of capital is the main obstacle for Cambodia to expedite connectivity development and the Southeast Asian country hopes that the Asian Infrastructure Investment Bank (AIIB) and the Silk Road Fund will fill the shortage, a spokesman said. “Our major difficulty in developing infrastructures is capital,” Va Sim Sorya, a spokesman for the Cambodian Ministry of Public Works and Transport, told Xinhua, adding that currently, infrastructures such as roads, bridges, and ports have been constructed under financial aid from friendly countries and international financial institutions. “We hope that Cambodia …

ខុន​ដូរ La Vie របស់​គម្រោង Yuen Development សំលឹង​មើលឃើញ​ពី​សក្ដានុពល​ជិត​ទីក្រុង​រណប​ជ្រោយចង្វា

ខុន​ដូរ La Vie របស់​គម្រោង Yuen Development សំលឹង​មើលឃើញ​ពី​សក្ដានុពល​ជិត​ទីក្រុង​រណប​ជ្រោយចង្វា

On

សុធា, ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូរ La Vie ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន Yuen Development Co., Ltd នឹង​ចាប់ផ្ដើម​សាងសង់ នៅ​ពេល​ឆាប់​ៗ​នេះ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង វិនិយោគទុន​ពី​សឹ​ង្ហ​បុរី និង​វិនិយោគទុន​ខ្មែរ ក្នុង​នោះ កម្ពុជា មាន​ភាគហ៊ុន​ចំនួន​៥១% ។ គម្រោង​ខុន​ដូរ La Vie បាន​សម្លឹង​មើលឃើញ​ពី​សក្តានុពល​នៃ​តំបន់​ជាប់​នឹង​ទីក្រុង​រណប​ជ្រោយចង្វា ដែល​កំពុង​អភិវឌ្ឍន៍ ។ គម្រោង​ដែល​មាន​រយៈពេល​វែង និង​ជា​ដំណាក់​ៗ នេះ ក៏​បាន​ចាប់ផ្ដើម​ប្រកាស​លក់​គម្រោង​ទី​១ ដែល​មានឈ្មោះ​ថា​La Vie​ផង​ដែរ  ។

លោម Darren Yap អគ្គនាយក​នៃ​ក្រុមហ៊ុន Yuen Development Co., Ltd បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក ការិយាល័យ​លក់​កាលពី​ថ្ងៃ​ទី​២៤ មីនា​នេះ​ថា  ដោយ​សំលឹង​មើលឃើញ​ពី​សក្ដានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា មាន​ស្ថេ​រ​ភាពល្អ កំណើនសេដ្ឋកិច្ច ក៏​មាន​ស្ថាន​ភាពល្អ​ប្រសើរ ហើយ​ការ​និយម​រស់នៅ​បែប​ជា​លក្ខណៈ​ទំនើប​ៗ​នៅ​កម្ពុជា ក៏​មាន​តម្រូវការ​ច្រើន ដូចនេះ​លោក​ក៏​បាន​សម្រេច​វិនិយោគ​សាងសង់​គម្រោង​ខុន​ដូរ​នេះ​ឡើង​នៅ​កម្ពុជា ជា​ពិសេស​នៅ​តំបន់​ជ្រោយចង្វារ​ផ្ទាល់​តែ​ម្ដង ដែល​ជា​តំបន់​មួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូរ ។ អ្នក​ស្នាក់​នៅ​ខុន​ដូរ​អាច​ទទួល​បាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទន្លេមេគង្គ និង​តំបន់​ជុំវិញ ។ ម្យ៉ាងទៀត​ដូច​យើង​ដឹង​ហើយ​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា ជា​គម្រោង​ធំ​មួយ សម្រាប់​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ចាប់ផ្ដើម​អភិវឌ្ឍន៍​ជា​បណ្ដើរ​ៗ និង​នៅ​ថ្ងៃ​អនាគត​គម្រោង​ទីក្រុង​រណប​ជ្រោយចង្វា ជា​តំបន់​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា គម្រោង​ខុន​ដូរ​របស់ Yuen Development មាន​ទំហំ​ទឹកប្រាក់​ច្រើន ហើយ​យើង​មិន​អាច​កំណត់​ពី​ទំហំ​ទឹកប្រាក់​បាន​នៅឡើយ ដោយសារ​តែ​វា​ជា​គម្រោង​ដែល​មាន​ជា​ដំណាក់កាល ជាក់ស្ដែង​បន្ទាប់​ពី​គម្រោង La Vie នេះ​យើង​នឹង​មាន​គម្រោង​មួយ​ផ្សេង​ទៀត ដែល​នឹង​សាងសង់​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ  ។ ចំពោះ​គម្រោង La Vie នេះ​យើង​សាងសង់​លើ​ផ្ទៃដី ២.២៥៣​ម៉ែត្រការ៉េ និង​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ ហើយ​បើ​តាម​គម្រោង​របស់​យើង គម្រោង​ទី​១​នេះ នឹង​អាច​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​អនុញ្ញាត​អោយ​អតិថិជន ចូល​ស្នាក់​នៅ​តែ​ម្ដង​នៅ​អំឡុង​ឆ្នាំ​២០១៨  ។

លោក​បន្ថែម​ទៀត​ថា ចំពោះ​គម្រោង​ខុន​ដូរ របស់ Yuen Development …

សណ្ឋាគារ​លំដាប់​ខ្ពស់​ត្រើយ​ខាង​កើត​បើក​ដំណើរ​ការ

សណ្ឋាគារ​លំដាប់​ខ្ពស់​ត្រើយ​ខាង​កើត​បើក​ដំណើរ​ការ

On

ហ៊ គឹមសាយ, Tue, 24 March 2015, Phnom Penh Post

ភ្នំពេញៈ សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ​ដែល​មាន​កម្ពស់ ​១៨ ជាន់​មាន​ទីតាំង​នៅ​ទល់​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ចំ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ចតុមុខ ត្រូវ​បាន​បើក​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​កាលពី​ម្សិលមិញ​បន្ទាប់​ពី​ចំណាយ​ពេល​សាងសង់​អស់​ជាង​៦ឆ្នាំ និង​ចំណាយ​ថវិកា​សរុប​១២០ លាន​ដុល្លារ។

នេះ​ជា​សណ្ឋាគារ​ទី​បួន​របស់​ក្រុមហ៊ុន​សុខា​ហូតែល ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប របស់​លោក សុខ គង់ ដែល​បាន​ដំណើរការ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​៥ហិកតា និង​មាន​កម្ពស់​សរុប​ ៧២,៨៧ ម៉ែត្រ។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់​នៅ​សរុប ​៧៤៤ បន្ទប់​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់​តាំងពី​ថ្ងៃទី​៨ សីហា ឆ្នាំ​២០០៨។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​សណ្ឋាគារ សុខា​ភ្នំពេញ ព្រម​ជាមួយ​សមិទ្ធផល​សាធារណៈ​មួយ​ចំនួន​ទៀត លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​សណ្ឋាគារ​ដែល​ចំណាយ​ទុនវិនិយោគ​ ១២០ លាន​ដុល្លារ (មិន​បាន​ទាន់​គិត​តម្លៃ​ដី) នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​ផ្តល់​ជូន​សេវាកម្ម​ទេសចរណ៍​កាន់​តែ​ល្អ​ដើម្បី​ទាក់​ទាញ​ចំនួន​អ្នក​ចូល​ទស្សនា​កម្ពុជា និង​ពង្រឹង​លទ្ធភាព​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ធំ​ជា​លក្ខណៈ​តំបន់ និង​អន្តរជាតិ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​[សម្រាប់] ការ​ប្រជុំ​ខ្នាត​អន្តរជាតិ​កម្ពុជា​អាច​នឹង​ពេល​ណា​មួយ​សុំ​សិទ្ធិ​ធ្វើ​ជា​ប្រធាន​អាស៊ី​អឺរ៉ុប​តែ​ម្តង… ហើយ​យក​ទីតាំង​នេះ​ប្រជុំ​តែ​ម្តង»។

លោក​បន្ត​ថា ទីតាំង​សណ្ឋាគារ​នេះ​ពិត​ជា​អំណោយ​ផល​សម្រាប់​កិច្ច​ប្រជុំ​ធំៗ​លំដាប់​អន្តរជាតិ និង​សម្រាប់​ទាក់ទាញ​អ្នក​ជួល​ស្នាក់​នៅ​លំដាប់​ខ្ពស់​តាម​រយៈ​បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ខុនដូ។

លោក​បាន​អះអាង​ថា៖ «បន្តិច​ទៀត​អ្នក​ការ​ទូត​[អាច]​ចូល​ចិត្ត​មក​នៅ​ខាង​ហ្នឹង អ្នក​ការ​ទូត​នានា​គាត់​មក​នៅ​ខាង​នេះ ព្រោះ​វា​ល្ហើយ វា​អត់​សូវ​មាន​ផ្សែង​ពុល»។

យោង​តាម​ព័ត៌មាន​ពី​ក្រុមហ៊ុន សុខា ហូតែល សណ្ឋាគារ​ដែល​មាន​បន្ទប់​ស្នាក់​នៅ​សរុប​៧៤៤ បន្ទប់​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​បន្ទប់​សណ្ឋាគារ​ ៥៤៩ បន្ទប់​និង​ខុនដូ ១៩៥ បន្ទប់។ សណ្ឋាគារ​មាន​សាល​ប្រជុំ​ធំ​មួយ​ដែល​អាច​ផ្ទុក​មនុស្ស​៣០០០ នាក់ និង​មាន​កន្លែង​ចត​យានយន្ត ៣​ ជាន់​ដែល​អាច​ផ្តល់​ជា​ចំណត​រថយន្ត​ប្រមាណ​ ១ ០០០ គ្រឿង ម៉ូតូ​១ ០០០ គ្រឿង​និង​ចំណត​ឧទ្ធម្ភាគចក្រ​ ២​ កន្លែង​នៅ​លើ​ដំបូល​អគារ។

នៅ​ក្នុង​ដំណាក់កាល​សាងសង់ គម្រោង​វិនិយោគ​នេះ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ប្រមាណ ​១ ៥០០ នាក់ ហើយ​ក្នុង​ដំណាក់​កាល​ប្រតិបត្តិការ​អាជីវកម្ម សណ្ឋាគារ​នេះ​បាន​ផ្តល់​ការងារ​ដល់​និយោជិក​៨០០ នាក់។

លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​កាលពី​ម្សិលមិញ​ថា ការ​ដាក់​ឲ្យ​ដំណើរការ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ និង​សមិទ្ធផល​សាធារណៈ​នានា​នៅ​តាម​បណ្តោយ​ត្រើយ​ខាង​កើត​ទន្លេ​សាប​ដែល​រួម​មាន​ដូច​ជា …

OCIC ចាប់ផ្តើមកសាងផ្លូវស្របនឹងផ្លូវជាតិ៦

OCIC ចាប់ផ្តើមកសាងផ្លូវស្របនឹងផ្លូវជាតិ៦

On

ឆ្នាំ2015 ខែ03 ថ្ងៃទី24, Source: http://business-cambodia.com/

គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៣៨៧ ហិចតា ក្នុងសង្កាត់ចំនួនបីរបស់ខណ្ឌជ្រោយចង្វារ រួមមាន សង្កាត់ជ្រោយចង្វារ ព្រែកលៀប និងសង្កាត់ព្រែកតាសេក។ថ្មីៗនេះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានបើកបានសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែដែលស្របជាមួយផ្លូវជាតិលេខ៦ កាលពីថ្ងៃទី១៨ មិនា កន្លងមកនេះ។

នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងឱកាសបើកការដ្ឋានសាងសង់ថា ផ្លូវបេតុងថ្មីគ្រោងនឹងសាងសង់នាពេលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សម្រស់រាជធានីភ្នំពេញ។ នាពេលអនាគតតំបន់ជ្រោយចង្វារនេះ នឹងមានការអភិវឌ្ឍខ្លាំង ហើយទីនេះអាចនឹងមានការកសាងស្ថានីយរថភ្លើងល្បឿនលឿន (TGV) ផងដែរ។

ផ្លូវបេតុងថ្មីនេះនឹងសាងសង់ចេញពីគល់ស្ពានជ្រោយចង្វារត្រើយខាងកើតរហូតដល់ផ្លូវបេតុងសម្តេចជាស៊ីម ដោយមានបណ្តោយប្រវែង ៦០០៥ ម៉ែត្រ និងមានមុខកាត់ ១,៥ម៉ែត្រ អមដោយបង្គោលភ្លើង  ដោយរត់កាត់ភូមិសាស្រ្តសង្កាត់ជ្រោយចង្វារ ព្រែកលៀប និងសង្កាត់ព្រែកតាសេកនៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្នុងការស្ថាបនាផ្លូវនេះ នឹងចំណាយពេល១០ខែ សម្រាប់ការសាងសង់ ដែលអាចទ្រទំងន់បាន៣០តោន និងអាយុកាលដល់ ២០ឆ្នាំ។

គួរបញ្ជាក់ផងដែរគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ត្រូវបានសាលារាជធានីភ្នំពេញផ្តល់ឲ្យក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍធ្វើជាក្រុងរណបកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១១ នូវចំនួនទឹកប្រាក់ ១៦០០ លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់ការអភិវឌ្ឍក្នុងឆ្នាំ ២០២៦។​

ក្រុមហ៊ុន OCIC បានចំណាយប្រាក់អស់ជិត ១០០លានដុល្លារហើយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលសម្រេចបាន១០០ភាគរយ ទៅលើការចាក់ខ្សាច់បំពេញតំបន់ទំនាប ការកសាងផ្លូវ អគាររដ្ឋបាល លំនៅឋាន និង ផ្សារលក់ទំនិញ និងសម្រេចបាន៥០ភាគរយ​នៃតំបន់សាធារណះដែលទុកសម្រាប់ប្រើប្រាស់មានដូចជា ផ្លូវថ្នល់ លូបង្ហូរទឹក សាលារៀន មន្ទីរពេទ្យ ផ្សារ កន្លែងបម្រើសេវាសាធារណៈ និងតំបន់បៃតងជាដើម។

សាលា​រាជធានី​ភ្នំពេញ​គួរ​ដោះស្រាយ​ផ្ទះ​សង់​នៅ​កណ្តាលផ្លូវ!

សាលា​រាជធានី​ភ្នំពេញ​គួរ​ដោះស្រាយ​ផ្ទះ​សង់​នៅ​កណ្តាលផ្លូវ!

On

ចុះ​ផ្សាយ​នៅ​ថ្ងៃ   23-03-2015,  ដោយ : ថ្មីៗ

ប្រសិនបើ​គេ​ធ្វើដំណើរ​គ្រប់​ច្រកល្ហក​ក្នុង​ទីក្រុង​ភ្នំពេញ គេ​ពិតជា​ប្រទះឃើញ ម្ចាស់ផ្ទះ​មួយចំនួន​លួច​ចំណីផ្លូវ​យកទៅ​ធ្វើ​ផ្ទះ​របស់ខ្លួន ឬ​ម្ចាស់ផ្ទះ​សាងសង់​ផ្ទះ​នៅ​កណ្តាលផ្លូវ​តែម្តង។ ករណី​មាន​ច្រើន តែ​ផ្ទះ​ដែលមាន​នៅក្នុង​រូបថត​នេះ គឺជា​ផ្ទះ​ដែល​ត្រូវបាន​សាងសង់​នៅលើ​ផ្លូវ៩៧ ម្តុំ​បឹងត្របែក​រាជធានី​ភ្នំពេញ។ ផ្លូវ៩៧ គឺជា​ផ្លូវ​ស្រប​នឹង​មហាវិថី​ព្រះ​មុ​នី្ន​វង្ស។
ដោយសារតែ​ផ្ទះ​ពីរ​បី​ខ្នង​នេះ​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ ចរាចរណ៍​ផ្លូវ​នេះ​មិន​ត្រូវបាន​គេ​ធ្វើ​ឡើងជា​ញឹកញាប់​ទេ។ ប្រសិនបើ​គ្មាន​វត្ត​មានផ្ទះ​នេះ​ទេ ចរាចរណ៍​មួយចំនួនធំ​ត្រូវបាន​រំដោះ​ចេញពី​មហាវិថី​ព្រះមុន្នីវង្ស។

ម្ចាស់ផ្ទះ​ខាងលើ​ធ្លាប់បាន​បញ្ជាក់ថា ពួកគេ​បានមក​រស់នៅ​លើផ្លូវ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពោលគឺ​ជាង២០ឆ្នាំ ឬ៣០មកហើយ។ ដោយ​មិន​និយាយ​ពី​ប្រវត្តិ​នៃ​ការតាំង​លំនៅ តើ​សាលា​រាជា​ធានី​ភ្នំពេញ​អាច​ដោះស្រាយ​គោលនយោបាយ​សមរម្យ​សម្រាប់​ពីរ​បី​គ្រួសារ​ខាងលើ​បាន​ឬទេ​ដើម្បី​បើកផ្លូវ​ដ៏​មាន​សក្តានុពល​មួយ​នេះ​នៅ​ចំ​កណ្តាល​បេះដូង​ទីក្រុង​ភ្នំពេញ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ? គិត​ជា​ទឹកប្រាក់ ពួកគាត់​មិន​ទាមទារ​ច្រើន​នោះទេ។ ដោះស្រាយ ឬ​មិន​ដោះស្រាយ គឺជា​ការសម្រេចចិត្តរ​បស់​សាលា​រាជធានី​ភ្នំពេញ៕

គម្រោងThe Park Land សែនសុខ ចាប់ផ្ដើមបើកលក់នៅថ្ងៃនេះហើយ

គម្រោងThe Park Land សែនសុខ ចាប់ផ្ដើមបើកលក់នៅថ្ងៃនេះហើយ

On

ឆ្នាំ2015 ខែ03 ថ្ងៃទី18, Source: http://business-cambodia.com/

The Park Land សែន សុខគឺជាគម្រោងលំនៅដ្ឋាន ដែលស្ថិតនៅទីតាំងតាមផ្លូវ ម៉ុង ឬទ្ធី ម្តុំខាងក្រោយអគារថ្មីរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាគម្រោងទី១ របស់ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបជាង ២០ហិចតា។

ក្នុងគម្រោងនេះនឹងមានការសាងសង់នូវគេហដ្ឋានដ៏ទំនើបទាន់សម័យជាច្រើនប្រភេទដែលមាលក្ខណះ ឯកជនរួមមាន វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងទាន់សម័យប្រកបដោយប្រណិតភាព  រួមជាមួយសួនច្បារដ៏ស្រស់ស្អាត ក្លិបហាត់ប្រាណ អាងហែលទឹក និង កន្លែងលំហែរកាយជាច្រើនផ្សេងទៀត។

គូួរបញ្ចាក់ថា នៅជិតគម្រោង The Park Land នេះ មានបុរីធំៗពីរដែលបានកំពុងសាងសង់ផ្ទះយ៉ាងច្រើនផងដែរ គឺ បុរី ប៉េង ហួត ដែលមាន១គម្រោង និង បុរីពិភពថ្មីដែលមានរហូតដល់៣គម្រោង ក្នុងនោះ ២គម្រោងសាងសង់រួចហើយ។